• BLACKPINK បញ្ចេញរូបថត Teaser ជាផ្លូវការសម្ញែញភ្នែកអ្នកគាំទ្រ

    (កូរ៉េ)៖ ខណៈក្រុមអ្នកគាំទ្រកំពុងរង់ចាំយ៉ាងអន្ទះសារ នូវការបញ្ចេញចម្រៀងថ្មី របស់ក្រុមនារី K-POP ដ៏ល្បី BLACKPINK ដែលនឹងត្រូវបញ្ចេញនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ស្រាប់តែសមាជិកក្រុមម្នាក់ៗ បានបញ្ចេញរូបថត Teaser ផ្លូវការរបស់ពួកគេ ខណៈរូបថតនីមួយៗ គឺមានស្ទីលតុបតែងខ្លួនប្លែកៗ និងទាក់ទាញជាខ្លាំង។

    ទី១៖ Jennie ត្រូវបានគេមើលឃើញថា នាងបង្ហាញខ្លួនឡើងនេះ ជាមួយនឹងពណ៌សក់ខុសប្លែកពីមុន ពោលបានប្តូរពណ៌សក់យ៉ាងទាក់ទាញ ចាប់តាំងពីនាងបានលាបពណ៌សក់ចុងក្រោយ កាលពីពីរបីឆ្នាំមុន។

    ទី២៖Jasoo បែបបទនៃការតុបតែងខ្លួន របស់សមាជិកក្រុម BLACKPINK រូបនេះ មើលទៅហាក់លេចធ្លោរ និងឆើតឆាយមិនធ្លាប់មាន។ ជាពិសេសក្នុងម៉ូតសាមញ្ញ និងទាក់ទាញបំផុត។

    ទី៣៖ Lisa អ្នករាំឈានមុខគេ ក្នុងក្រុមរូបនេះ មើលទៅមានទឹកមុខសិចស៊ី និងកាចសាហាវជាខ្លាំង ក្នុងរូបថតថ្មីមួយសន្លឹកនេះ។ ជាពិសេស បានបន្ថែមពណ៌សក់ថ្មី មើលទៅលេចធ្លោរជាខ្លាំង។

    ទី៤៖ Rosé ជាសមាជិកក្នុងក្រុម BLACKPINK មួយរូប ដែលមានសំឡេងផ្អែម និងពីរោះរណ្តំចិត្ត។ ក្នុងរូបថ្មីមួយសន្លឹកនេះ គឺមិនឃើញមុខរបស់នាងច្បាស់នោះឡើយ ព្រោះតែម៉ូតសក់ដ៏អស្ចារ្យ មើលផ្ទៃមុខយ៉ាងទាក់ទាញ។

    ជាការកត់សម្គាល់ ការបញ្ចេញរូបភាពថ្មី សម្ញែញផ្នែកអ្នកគាំទ្ររបស់ក្រុម BLACKPINK នៅពេលនេះ គឺត្រូវបានគេសង្កេតឃើញថា សុទ្ធសឹងតែបាំងមុខសមាជិកក្រុមទាំងអស់។ តែយ៉ាងណា ការបញ្ចេញរូបភាពទាំងនេះ កាន់តែដុតអារម្មណ៍អ្នកគាំទ្រ ឲ្យ អន្ទះសារក្នុងការតាមដានចម្រៀងថ្មីរបស់ពួកគេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ