• ថៃបើកភ្លើងខៀវ ឲ្យលក់គ្រឿងស្រវឹងគ្រប់ប្រភេទឡើងវិញហើយ

    ថៃ៖ អាជ្ញាធរថៃនឹងដកបម្រាមគោចរលើចំពោះការលក់ស្រានៅទូទាំងផ្ទៃប្រទេស ក្រោយស្ថាននៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃហាក់បានឈានទៅរកចំណុចវិជ្ជមានមួយកម្រិតទៀត។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន channelnewsasia បានបញ្ជាក់ថា ចាប់ពីថ្ងៃច័ន្ទដើមសប្តាហ៍នេះតទៅអាជ្ញាធរថៃនឹងអនុញ្ញាតឲ្យមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទឡើងវិញនៅតាមបណ្តាភោជនីយដ្ឋាននិងសណ្ឋាទាំងអស់ក្នុងប្រទេសថៃ។

    សូមរម្លឹកជូនថាកន្លងមកអាជ្ញាធរថៃសម្រេចហាមមិនឲ្យមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទជាដាច់ខាត ព្រោះការជួបជុំទទួលទានគ្រឿងស្រវឹងរួមគ្នាគឺជាកត្តាចម្បងមួយក្នុងការចម្លងមេរោគកូវីដ ១៩ ។

    បើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ ថៃបានឲ្យដឹងថា ចាប់ពីពេលនេះតទៅអាជ្ញាធរថៃនឹងដកការរឹតបន្ដឹងច្បាប់គ្រប់គ្រងប្រទេសបន្តិចម្តងៗ ស្របពេលដែលស្ថានភាពនៃជំងឺកូវីដ ១៩ ត្រលប់ទៅរកភាពល្អប្រសើរជាបន្តបន្ទាប់ផងដែរ ហើយមិនយូរទេអ្វីៗនឹងត្រលប់ទៅរកភាពធម្មតាវិញជាមិនខាន។ សូមបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីនៅក្នុងប្រទេសថៃបន្តធ្លាក់ចុះគួរឲ្យគត់សម្គាល់ ខណៈចំនួនអ្នកជាសះស្បើយកើនឡើងយ៉ាងច្រើនក្នុងរយៈប៉ុន្មានខែចុងក្រោយនេះ។ យ៉ាងណាក្តី បើគិតសរុបជារួមថៃមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៣,១៣៥ ករណី ស្លាប់ ៥៨​ ករណី ជាសះស្បើយ ២ ៩៨៧ ករណី ហើយគិតត្រឹមពេលនេះថៃនៅសល់អ្នកជំងឺកូវីដ ១៩ ដែលកំពុងព្យាបាលត្រឹមតែ ៨៤ ករណីប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ