• តារាម៉ូដែល Jessica Lopes សន្យាថា នាងនឹងដើរស្រាត ប្រសិនបើក្លិប Chelsea ឈ្នះជើងឯក Champions រដូវកាលនេះ

    (ឡុងដ៍)៖ តារាបង្ហាញម៉ូដដ៏ល្បីរបស់ប្រេស៊ីល នាង Jessica Lopes បានសន្យាថា នឹងដើរដោយស្រាត ប្រសិនបើក្លិបដែលជា Idol របស់នាង តោខៀវ Chelsea ឈ្នះជើងឯកពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាលនេះ។

    នាង Lopes បានថ្លែងប្រាប់ព័ត៌មាន Daily Star ថា ប្រសិនបើ Chelsea ឈ្នះ Champions League រដូវកាលនេះពិតមែន ខ្ញុំនឹងដើរស្រាត រួមជាមួយអាវនៃក្លិបនេះដែរ។ គ្មានអ្វីអាចបញ្ឈប់ខ្ញុំបានទេ។

    តារាម៉ូដែល សញ្ជាតិប្រេស៊ីល ដែលជាសមាជិក Miss BumBum UK បានកំពុងរស់នៅអង់គ្លេសផងនេះ ជាអ្នកគាំទ្រក្លិបតោខៀវ Chelsea ដ៏ងប់ងល់មួយរូបផងដែរ ដែលសន្យាដើរស្រាត ប្រសិនបើ Frank Lampard ដឹកនាំ Chelsea ឈ្នះ UCL មែននោះ។

    អតីតតារាម៉ូដែលរបស់ទស្សនាវដ្តី Play boy ក៏ធ្លាប់ថតវាលល្វែងលើ ដើម្បីដាក់ទំព័រមុខនៃទស្សនាវដ្តី Play boy របស់ព័រទុយហ្គាល់ផងដែរនាពេលកន្លងមក។

    តែយ៉ាងណា Chelsea នៅមានសង្ឃឹមតិចណាស់ក្នុងការលើកពាន UCL ជាលើកទី២ របស់ពួកគេ ដ្បិតបានចាញ់ក្រុម Bayern Munich ក្នុងលទ្ធផល ៣-០ ក្នុងជើងទី១ នៃវគ្គ ១៦ក្រុមកាលខែកុម្ភៈ ឆ្នាំ២០២០ មុនត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារជំងឺ Covid-19 នោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ