វីដេអូចម្រៀងមួយមានចំណងជើងថា “កណ្តៀវអូនស្រួយ” ដែលបកស្រាយដោយកញ្ញា បរ៉ាម៉ី នៅក្នុងផលិតកម្ម DOMREY TV ដែលនិពន្ធដោយអ្នកនិពន្ធឈ្មោះ ទេវបុត្រ ខ្មៅ។ បន្ទាប់ពីបទចម្រៀងនេះបានបង្ហោះចេញមិនបានប៉ុន្មានផង ស្រាប់មហាជនជាច្រើនហាក់សម្តែងការមិនពេញចិត្ត និងរិះគន់បទចម្រៀងមួយបទនេះយ៉ាងខ្លាំង ដោយសារតែបទចម្រៀងនេះហាក់ប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ។ ហើយភ្លាមៗនោះដែរ ក៏បានឃើញវិដេអូចម្រៀងមួយនេះ បានលុបចេញពី youtube ផងដែរ។
ជាក់ស្តែងព្រឹកនេះលោកផែង វណ្ណៈ បានប្រតិកម្មធ្ងន់ៗថា៖ “សុំសំពងក្បាលអ្នកនិពន្ធបទ កណ្ដៀវអូនស្រួយ បានអត់ ? សុំបទ កណ្ដៀវអូនស្រួយ និងសុំពូថៅមួយផងទុកសំពងក្បាលអាអ្នកនិពន្ធ បទ កណ្ដៀវអូនស្រួយ ! បេីវា និពន្ធ អញ្ចឹងៗអោយមហាជនគាំទ្រវាយ៉ាងម៉េច ? គាំទ្រ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានចំណាត់ការចំពោះបទចំរៀងថោកទាបមួយនេះ ។”
តើបងប្អូនយល់យ៉ាងណាដែរ ចំពោះវិដេអូមួយនេះ?