• ធ្លាប់ញុាំកាំប្រមាសមុទ្រទេ? តើឆ្ងាញ់ម៉េចទៅ ហើយមានគុណប្រយោជន៍សម្រាប់សុខភាពឬអត់?

    ចុងក្រោយនេះគេកត់សម្គាល់ឃើញមានបងប្អូនខ្មែរយើងជាច្រើនកំពុងតែល្បី និង ញ៉ាំនូវមុខអាហារសមុទ្រថ្មីមួយគឺកាំប្រមាសមុទ្រ ។ តើអ្វីទៅជាកាំប្រមាសមុទ្រ? កាំប្រមាសមុទ្រ ឬ ភាសាអង់គ្លេសហៅថា Sea Urchin គឺជាប្រភេទសត្វសមុទ្រម្យ៉ាង ដែលអ្នកធ្លាប់ទៅលេងទឹកសមុទ្រ ឬ ឧស្សាហ៍ទៅសមុទ្រញឹកញាប់ប្រាកដជាធ្លាប់បានឃើញ ដែលមានបន្លាស្រួចនៅជុំវិញខ្លួនមានលក្ខណៈដូចសត្វកាំប្រមាគោក ហើយភាគច្រើននៃសត្វសមុទ្រនេះមានរស់នៅតាមទឹករាក់ និង ជ្រៅទៅតាមតំបន់ ។

    កាំប្រមាសមុទ្រនេះ ត្រូវបងប្អូនខ្មែរយើងចាត់ទុកជាអាហារថ្មីសន្លាងមួយ ដែលកំពុងមានការនិយមចូលចិត្តទទួលជាអាហារសម្រន់នាមួយរយៈចុងក្រោយនេះ ។ កាំប្រមាសមុទ្រមានសាច់ទន់ៗពណ៌លឿង និង រសជាតិប្លែក ដែលអ្នកធ្លាប់ទទួលទានមួយចំនួនបាននិយាយថាមានឱជារសឆ្ងាញ់ម្យ៉ាងដូចពេលញ៉ាំងពងទាកូន ព្រោះគ្រឿងផ្សំញ៉ាំជាមួយអាហារសមុទ្រប្រភេទនេះ ភាគច្រើនដូចទៅនឹងគ្រឿងផ្សំពងទាកូនផងដែរ ដូចជា ជីពងទាកូន អំបិលម្រេច ខ្ទឹមជ្រក់ ជាដើម ។

    ដោសារតែកាំប្រមាសមុទ្រជាប្រភេទអាហារប្លែកថ្មី និង មានរសជាតិដ៏ពេញនិយមក្នុងពេលប្ចុច្បន្ននេះ ទើបតម្លៃរបស់វាក៏ថ្លៃទៅតាមនោះដែរ ដោយតាមអ្នកលក់អនឡាញម្នាក់បានប្រាប់ថា កាំប្រមាសមុទ្រនេះជាធម្មតាគេលក់បានតម្លៃចាប់ពីចន្លោះ ៥០០០ រៀល ដល់ ១០០០០ រៀលក្នុងមួយគ្រាប់ ពោលគឺទៅតាមគ្រាប់ធំ ឬ គ្រាប់តូច ។

    ផ្សារភ្ជាប់ជាមួយនឹងអាហារសមុទ្រប្រភេទថ្មីនេះដែរ តើលោកអ្នកដឹងទេថាវាមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព ក្រោយពេលបានទទួលទានវារួចហើយនោះ ។ បើតាមការស្រាវជ្រាវ កាំប្រមាសមុទ្រក៏មានគុណសម្បត្តិច្រើនដល់សុខភាពផងដែរ ដោយក្នុងនោះមានដូចជា ៖

    ១-ផ្ទុកជាតិស័ង្កសី ៖ កាំប្រមាសមុទ្រជាអាហារមួយប្រភេទមានផ្ទុកសារធាតុស័ង្កសី ដែលជាតិស័ង្កសីនេះគឺមានសារៈសំខាន់បំផុតសម្រាប់រាងកាយមនុស្ស ។

    ២-វីតាមីន C ៖ បន្ថែមលើជាតិស័ង្កសី នៅក្នុងកាំប្រម៉ាសមុទ្រ ក៏មានផ្ទុកវីតាមីន C ច្រើន ដូចគ្នាទៅនឹងបន្លែផ្លែឈើមួយចំនួនផងដែរ ដូចជាផ្លែក្រូច ជាដើម ។

    ៣-កាឡូរី ៖ ជាប្រភេទអាហារដែលមានកាឡូរីខ្ពស់ បើបានទទួលទានវានឹងអាចធ្វើឱ្យអ្នកមានកម្លាំងកំហែង អាចបំពេញការងារបានយ៉ាងសកម្ម និង ជួយឱ្យចលនាឈាមដើរបានស្រួលល្អ ។

    ៤-ប្រូតេអ៊ីន ៖ នៅក្នុង ១០០ ក្រាមនៃកាំប្រមាសមុទ្រ មានផ្ទុកប្រូតេអ៊ីនចិញ្ចឹមដល់ទៅ ១៣.៣ ក្រាម ដែលជួយដល់ការលូតលាស់នៃរាងកាយបានល្អ ។

    ៥-ជំនួយសុខភាពផ្លូវភេទ ៖ ញាំអាហារសមុទ្រប្រភេទនេះ អាចជួយដោះស្រាយបញ្ហាខ្សោយផ្លូវភេទបាន ព្រោះថាវាមានសារធាតុដែលអាចឱ្យឈាមដើរបានស្រួល ដូច្នេះទើបវាអាចជួយសម្រួលដល់បញ្ហាផ្លូវភេទរបស់អ្នកបានដែរ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ