• ទីបំផុត តារា TikTok សុខា សុខា ត្រូវគេផ្ដល់ជំនួយកែច្រមុះ Free ដូច ចាន់ឡា ដែរ

    តារា Tik Tok កំពុងត្រូវបានមហាជនចាប់អារម្មណ៍ សុខា កាន់តែមានសកម្មភាពច្រើនឡើងនៅលើបណ្ដាញសង្គម ដោយមួយរយៈមុន នាងទទួលបានការងារចូលរួមសម្ដែងក្នុងវីដេអូអប់រំខ្លីមួយ ហើយថ្មីៗនេះ សុខា ក៏ត្រូវបានម្ចាស់គ្លីនិចថែសម្ផស្សមួយកន្លែង មានទឹកចិត្តអាណិតអាសូរ ក៏ផ្ដល់សេវាកែច្រមុះឱ្យដោយមិនគិតថ្លៃ ព្រមទាំងបានឱ្យថវិកា ៥០ ដុល្លារ និង ជូនម៉ូតូមួយគ្រឿងដល់ សុខា ដើម្បីងាយស្រួលក្នុងការធ្វើដំណើរជិតឆ្ងាយទៀតផង ។

    ដំណើរជីវិតរបស់តារា Tik Tok សុខា ធ្វើឱ្យគេនឹកឃើញដល់អតីតបេក្ខភាពក្នុងកម្មវិធី X Factor Cambodia លៀង ចាន់ឡា ដែលវាសនារបស់អ្នកទាំងពីរ ពិតជាស្រដៀងគ្នាខ្លាំងណាស់ ព្រោះកំឡុងចុងឆ្នាំ ២០១៩ ចាន់ឡា ក៏ធ្លាប់ត្រូវបានមហាជនជាច្រើនផ្ទុះការអាណិតអាសូរដល់រូបនាងយ៉ាងខ្លាំង បន្ទាប់ពីបានដឹងពីស្ថានភាពគ្រួសារដ៏លំបាកលំបិននៅពីក្រោយឆាករបស់នាង តែនាងនៅបន្តប្រឹងប្រែងតស៊ូមកចូលរួមប្រឡងចម្រៀងដោយមិនបោះបង់ចោលក្ដីស្រមៃ ។

    មកដល់ពេលនេះ គេនៅតែចាំមិនភ្លេចថា លៀង ចាន់ឡា ធ្លាប់ត្រូវបានទស្សនិកជនស្ទើរពេញមួយប្រទេសផ្ដល់ក្ដីអាណិត និង មានសប្បុរសជនមិនតិចនាក់ទេ បានផ្ដល់ជំនួយជាថវិកា គ្រឿងអលង្ការ និង ម៉ូតូជាដើមដល់រូបនាង ហើយគ្រានោះ ចាន់ឡា ក៏បានទទួលសេវាកែច្រមុះដោយឥតគិតថ្លៃពីម្ចាស់គ្លីនិចកែសម្ផស្សមួយផងដែរ ។

    ការជួយទំនុកបម្រុងពីអ្នកនៅជុំវិញខ្លួន ក្រោយត្រូវបានមហាជនអាណិត និង ចាប់អារម្មណ៍នៅលើបណ្ដាញសង្គមរបស់អតីតបេក្ខភាព X Factor Cambodia និង តារា Tik Tok ខាងលើ បានធ្វើឱ្យមហាជនជាច្រើន បន្តរង់ចាំមើលវាសនារបស់អ្នកទាំងពីរទៅថ្ងៃខាងមុខតទៅទៀត ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ