• កូរ៉េខាងជើង ប្រកាសផ្ដាច់ប្រព័ន្ធទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង

    ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងនឹងកាត់ផ្តាច់រាល់បណ្តាញទំនាក់ទំនង ជាមួយអាជ្ញាធរកូរ៉េខាងត្បូងចាប់ពីពេលរសៀលថ្ងៃអង្គារនេះ ដើម្បីតវ៉ានឹងការបង្ហោះបាឡុងដែលមានភ្ជាប់នឹងពាក្យប្រឆាំងនឹងទីក្រុងព្យុងយ៉ាង របស់សកម្មជនកូរ៉េខាងត្បូងនៅតាមព្រំដែនរវាងប្រទេសទាំង២ ដែលធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីខាងកូរ៉េខាងជើង។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េកណ្ដាលបាននិយាយថា៖ «វិធានការនេះគឺជាជំហានដំបូងនៃការប្តេជ្ញាចិត្ត ដើម្បីបិទរាល់មធ្យោបាយទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងត្បូង និងកម្ចាត់នូវអ្វីដែលមិនចាំបាច់» ។

    បណ្ដាញនៃការប្រាស្រ័យទាក់ទងដែលត្រូវកាត់ផ្តាច់រួមមាន មួយដែលនៅការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ក៏ដូចជាខ្សែទំនាក់ទំនងរវាងយោធានៃប្រទេសទាំងពីរ និងរវាងការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង និងគណបក្សពលករកំពុងកាន់អំណាចរបស់កូរ៉េខាងជើង។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងកាលពីថ្ងៃច័ន្ទ នៅឯកិច្ចប្រជុំមួយដែលមានការចូលរួមពីប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គឺអ្នកស្រី គីម យូជុង និងលោក គីម យ៉ុងឆុល អនុប្រធានគណបក្សកាន់អំណាច។ សារព័ត៌មានរបស់កូរ៉េខាងត្បូងក៏បានតេទៅសុំការបំភ្លឺ ប៉ុន្តែខាងកូរ៉េខាងជើងមិនលើកទូរស័ព្ទនោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ