• ទីបំផុត បុរស​ឥណ្ឌាម្នាក់​ត្រូវបាន​ចាប់ខ្លួន ក្នុងករណីសម្លាប់​ដំរី​ផើម ​១​ក្បាល តាមរយៈឲ្យដំរីនោះស៊ី​ «​ដូង​គ្រាប់បែក​»

    បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ចោទប្រកាន់ថា​បានសម្លាប់​ដំរី​ផើម​១​ក្បាល កាលពី​សប្តាហ៍​មុននេះ និង​ជា​ព័ត៌មាន​ដ៏​គួរឱ្យ​សោកសៅ​បំផុត​មួយ ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​ហើយ ខណៈ​មនុស្ស​២​នាក់​ផ្សេងទៀត​ដែល​ជាប់​ពាក់ព័ន្ធ ប៉ូលីស​កំពុង​តាម​ប្រមាញ់​ចាប់ខ្លួន​។​

    ​យោងតាម​របាយការណ៍​ពី​កាសែត South China Morning Post និង CNA បានអោយដឹងថា ដំរី​នេះ​ត្រូវបាន​គេ​ឲ្យ​ស៊ី​ដូង​ជំនួស​ផ្លែ​ម្នាស់ ដូចដែល​បានបញ្ជាក់​ដោយ​របាយការណ៍​ដំបូង​។​

    ​ជនសង្ស័យ​មានឈ្មោះ P. Wilson ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ (​ទី​០៥ ខែមិថុនា​) បន្ទាប់​បន្ទាប់ពី​គាត់​បានធ្វើ “​គ្រាប់បែក​ដូង​” ហើយ​ដាក់​វា​នៅក្នុង​ចម្ការកៅស៊ូ​របស់គាត់ ដើម្បី​ប្រឆាំង​ទៅនឹង​សត្វពាហនៈ ជាពិសេស​សត្វព្រៃ ចូលមក​បំផ្លិចបំផ្លាញ​ផលដំណាំ​របស់គាត់​។​

    ​លោក Surendra Kumar ប្រធាន​ផ្នែក​ការពារ​សត្វព្រៃ​របស់ Kerala បាន​និយាយថា “​បុរស​នេះ​បាន​សារភាពថា ពួកគេ​បាន​ប្រើ​ដូង​ដែល​ផ្ទុក​ទៅ​ទៅដោយ​ជាតិ​ផ្ទុះ ដើម្បី​កំណត់​គោលដៅ​ទៅលើ​សត្វព្រៃ​” ។​

    ​លោក​បន្តថា បុរស​ទាំងនោះ​បានធ្វើ «​គ្រាប់បែក​ដូង​» ជាច្រើន នៅ​សប្តាហ៍​ទី​២ នៃ​ខែឧសភា ហើយ​ទុក​វា​នៅក្បែរ​ព្រំដី​ចំការ​។​

    ​ក្រុមមន្ត្រី​បាន​និយាយថា ពួកគេ​មិន​ច្បាស់​ទេ​ថា តើ​ដំរី​ផើម​អាយុ ១៥ ឆ្នាំ នោះបាន​ស៊ី​ផ្លែឈើ​នៅជាប់​នឹង​គ្រឿងផ្ទុះ​ដែរ ឬ​យ៉ាងណាទេ ប៉ុន្តែ វា​ត្រូវបាន​គេ​រកឃើញថា​បាន​រងរបួស​កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា គឺ​២​ថ្ងៃមុន​ពេល​វា​ងាប់​។​

    ​គួរបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ការដាក់បញ្ចូល​ផ្លែឈើ និង​របស់​ផ្សេងៗ​ទៀត ជាមួយ​គ្រឿងផ្ទុះ គឺជា​ទម្លាប់​ធម្មតា​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយសារ​កសិករ​មាន​បំណង​ធ្វើ​វា ដើម្បី​បណ្តេញ​សត្វព្រៃ​ឱ្យទៅ​ឆ្ងាយ​ពី​ចម្ការ​របស់​ពួកគេ​។ ទោះជា​យ៉ាងណាក៏ដោយ នេះ​ជា​ករណី​បានធ្វើឱ្យ​សត្វ​ស្លូតបូត​រងរបួស​យ៉ាងធ្ងន់ធ្ងរ ឬ ត្រូវបាន​សម្លាប់​ពួកវា​យ៉ាង​សាហាវ នៅពេល​ពួកវា​កំពុង​ដើររក​ចំណី​ស៊ី​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ