• ឆ្នេរសមុទ្រនៅហុងកុងកំពុងរងការបំពុលយ៉ាងខ្លាំង ដោយកាកសំណល់ម៉ាស់ ដែលសល់ពីការប្រើការពារកូរីដ

    ហុងកុង៖ ក្រុមអ្នកការ​ពារបរិស្ថានហុងកុងបានឲ្យដឹងថា ក្នុងអំឡុងពេលនេះម៉ាស់ដែលគេប្រើប្រាស់រួចកំពុងតែបំពុលបរិស្ថាននៅតាមឆ្នេរសមុទ្រហុងកុងយ៉ាងខ្លាំង។ កាកកំណល់ម៉ាស់ទាំងនេះត្រូវបានគេមើលឃើញថា បានកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃចាប់តាំងពីផ្ទុះការរាតត្បាតមេរោគកូវីដ ១៩។ ក្រុមអ្នកការពារបរិស្ថានបានរម្លឹកថា កន្លងមកមានតែកាកសំណល់ ៥ ប្រភេទប៉ុណ្ណោះដែលមាននៅតាមឆ្នេរសមុទ្រដូចជា បំពង់បឺត ដបទឹក កញ្ចប់នំ ដែកកេះ និងស្លាបព្រា សម ឬចង្កឹះជាដើម។

    យ៉ាងណាក្តី ពេលនេះគឺមានកាកសំណល់ម៉ាស់មួយប្រភេទបន្ថែមទៀតដែលកំពុងបំពុលបរិស្ថាន និងធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌភាពឆ្នេរសមុទ្រហុងកុងជាខ្លាំង។ ក្រុមអ្នកការពាបរិស្ថានបានបញ្ជាក់ថា ជាធម្យមគេអាចប្រមូលបានម៉ាស់ចំនួន ៧០ លើផ្ទៃឆ្នេរសមុទ្រប្រវែង ១០០ ម៉ែត្រ ហើយគេមិនអាចប្រមូលយកម៉ាស់នេះចេញអស់ទេ ព្រោះវាតែងកើតមានថ្មីរាល់ថ្ងៃ។ ដើម្បីដោះស្រាយបញ្ហាចំពោះមុខមួយនេះ ក្រុមអ្នកការពារបរិស្ថានបានអំពាវនាវឲ្យពលរដ្ឋហុងកុងទាំងអស់ត្រូវរួមគ្នាទុកដាក់ម៉ាស់ដែលប្រើប្រាស់រួចឲ្យបានត្រឹមត្រូវ កុំបោះចោលឥតសណ្ដាប់ធ្លាប់ បើមិនដូចនេះទេឆ្នេរសមុទ្រហុងកុងនឹងរងផលប៉ះពាល់ខ្លាំងជាងនេះទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ