ស្ទឹងត្រែង ៖ អ្នកដែលចង់ផ្តិតយករូបភាពធម្មជាតិទុកជាអនុស្សាវរីយ៍អាចជិះទូកទៅកម្សាន្តតាមតំបន់រ៉ាមសារនៃដងទន្លេមេគង្គខេត្តស្ទឹងត្រែង។
បើចង់ទៅទីនោះយើងគ្រាន់តែធ្វើដំណើរឆ្លងស្ពានសេកុងឆ្ពោះទៅទិសខាងជើងផ្លូវជាតិលេខ៧ព្រំដែនកម្ពុជាឡាវ។ធ្វើដំណើរមិន ដល់២០នាទីនឹងឃើញសញ្ញ៉ាផ្លូវចូលសហគមន៍ទៅរមណីយដ្ឋាននៅខាងឆ្វេងដៃជាច្រើនកន្លែង។
ទីនោះយើងអាចចូលទៅកម្សាន្តនៅសហគ មន៍មួយណាក៏បានដែរហើយគេក៏មានសេវាកម្មទូកជូនទៅមើលធម្មជាតិស្រស់ស្អាតតាមដងទន្លេបានតាមចិត្តភ្ញៀវ។
សក្តានុពលតាមដងទន្លេមេគង្គយើងមើល ឃើញផ្ទះអ្នកភូមិ ផលដំណាំ ទូកនេសាទតាមដងទន្លេជាច្រើន។ មិនតែប៉ុណ្ណោះ ថែមទាំងមានកោះតូចៗ ព្រៃលិចទឹក ដ៏ស្រស់ស្អាតទាក់ទាញណាស់។
សម្រាប់អ្នកភូមិបានចាត់ទុកថា ទេសភាពជនបទបែបនេះ ជារឿងធម្មតា សម្រាប់អ្នក ស្រុក។តែភ្ញៀវទេសចរនិងក្រុមយុវវ័យចាត់ទុកតំបន់រ៉ាមសារគឺជាកន្លែងដែលមានទេសភាពស្រស់ស្អាតមួយក្នុងខេត្តស្ទឹងត្រែង។ នៅតំបន់នោះ អ្នកភូមិ បានបង្កើតរមណីយ ដ្ឋានមួយនៅលើកោះ។អ្នកភូមិបានដាក់ឈ្មោះកោះថាកោះហាន។ កោះហានគឺជាកោះមួយដែលស្ថិតក្នុងតំបន់រ៉ាមសារនៅភាគខាងជើងខេត្តស្ទឹងត្រែង។តំបន់នោះមានភាពទាក់ទាញចាប់អារមណ៍ដូចជា ពេលថ្ងៃយើងអាចជិះទូកមើលព្រៃលិចទឹកនិងមើលហ្វូងសត្វស្លាបជិះទូកកៃយ៉ាក តាមព្រៃលិចទឹក ។បើនៅពេលយប់ បោះតង់លើវាលខ្សាច់ ដោយមានភ្នក់ភ្លើង ដុតត្រី ស្តាប់សំឡេងសត្វយំ។
សក្តានុពលសម្បូរ ទៅដោយធនធានធម្មជាតិ រួមមានព្រៃលិចទឹកដែលជាជម្រកដ៏សំខាន់សម្រាប់ពពួកត្រីមេពូជធំៗផងដែរ ។
លោក សេង សុធា អ្នកធ្វើការងារជាមួយសហគមន៍បានលើកឡើងថាសហគមន៍អេកូទេសចរណ៍មានសម្រស់ជាងគេគឺកោះហាន។ កោះនេះស្ថិតក្នុងឃុំកោះស្នែងស្រុកបុរីអូរស្វាយសែនជ័យដែលជាស្រុកបង្កើតថ្មីជាប់ព្រំដែនកម្ពុជាឡាវ។
នៅទីនោះយើងក៏អាចជិះទូកមើលព្រៃលិចទឹក មើលសត្វស្លាបទឹកទន្លេមេគង្គ និងឡើងភ្នំទស្សនារូបសំណាក់ថ្មពាក់ព័ន្ធរឿងព្រេងជាដើម៕