• McGregor ប្រកាសចូលនិវត្តន៍ជាលើកទី៣ ក្នុងរយ:ពេល ៤ឆ្នាំចុងក្រោយ

    (ឡាវេហ្គាស់)៖ កីឡាករប្រដាល់ក្នុងទ្រុង ដែលប្រើក្បាច់គុនចម្រុះ Conor McGregor បានសម្រេចចិត្តចូលនិវត្តន៍ទាំងវ័យក្មេងជាថ្មីម្តងទៀតនៅថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២០ ត្រឹមវ័យ៣១ឆ្នាំប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃអាទិត្យនេះ។

    សារយ៉ាងខ្លីរបស់ Conor ដែលសរសេរបង្ហោះនៅលើ Instagram នោះគឺ «សួស្តីអ្នកទាំងអស់គ្នា ខ្ញុំបានសម្រេចចិត្តចូលនិវត្តន៍ហើយ។ អរគុណខ្លាំងណាស់សម្រាប់អនុស្សាវរីយ៍ល្អៗនាពេលកន្លងមក»។

    តែយ៉ាងណានេះជាលើកទី៣ សម្រាប់កីឡាករអៀរឡង់ ដែលបានប្រកាសលាឈប់ពីវិស័យឈឺសាច់មួយនេះក្នុងរយ:ពេល៤ឆ្នាំចុងក្រោយ ដោយបានចូលនិវត្តន៍លើកទី១ នៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៩។

    កីឡាករអាមេរិក Donald Cowboy Cerrone ជាគូប្រកួតចុងក្រោយរបស់ Conor McGregor ដែលគេ (McGregor) ប្រើពេលតែ៤០វិនាទីប៉ុណ្ណោះ ដើម្បីយកឈ្នះកាលពីខែមករា ឆ្នាំ២០២០។

    អតីតម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោក UFC ២ប្រភេទទម្ងន់ផ្សេងគ្នាផងនោះក៏ធ្លាប់ឡើងប្រកួតជាលក្ខណ:ប្រដាល់សកល ដោយបានចាញ់ជើងខ្លាំង Floyd Mayweather និងធ្លាប់ចាញ់កីឡាកររុស្ស៊ី Khabib កាលឆ្នាំ២០១៨ មុនត្រូវបានចាប់ខ្លួនម្តងដែរនៅអាមេរិកនាខែមីនា ឆ្នាំ២០១៩ ដោយសារបោកទូរសព្ទអ្នកគាំទ្រ ពេលកំពុងព្យាយាមតាម ថតរូបគេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ