• ពុទ្ធោ!​ ចាប់បានជនជាតិចិន ៤នាក់​ ជាមួយថ្នាំញៀន និងសារធាតុផ្សំជាង ១០០គីឡូក្រាម!

    (ភ្នំពេញ)៖ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិបង្ក្រាបករណីរក្សាទុក ជួញដូរ និងចែកចាយគ្រឿងញៀនទ្រង់ទ្រាយធំ ដោយឃាត់ខ្លួនជនជាតិចិន៤នាក់ ដោយដកហូតថ្នាំញៀន និងសារធាតុញៀនជាង១០០គីឡូក្រាម។

    មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់បណ្តាញព័ត៌មាននៅព្រឹកថ្ងៃទី០៨ ខែមិថុនានេះនេះថា ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ដោយកម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានទៅបង្រ្កាបករណីគ្រឿងញៀន ២គោលដៅផ្សេងគ្នា។

    គោលដៅទាំង២រួមមាន៖

    * ទី១៖ នៅចំណុចក្បែស្ថានទូតអូស្រ្តាលី ផ្លូវចូលទៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
    * ទី២៖ នៅចំណុច អាផាតធឺម៉ិន សុភា ផ្ទះលេខ១៥ ផ្លូវ ៣៥២ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

    លទ្ធផលនៃការប្រតិបត្តិការនេះរួមមាន៖

    * ឃាត់ខ្លួនជនសង្ស័យ៤នាក់៖
    ១៖ ឈ្មោះ LEE SHAOFENG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់)។
    ២៖ ឈ្មោះ HE YI RI ភេទប្រុស កើតថ្ងៃទី 16.06.1964 ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G45794394 ។
    ៣៖ ឈ្មោះ ZHANG JUN ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន។
    ៤៖ ឈ្មោះ CAI TAO ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ ចិន។

    * ចាប់យកវត្ថតាងសរុបរួមមាន៖
    ១៖ សារធាតុញៀនសរុបទម្ងន់ជាង៧គីឡូក្រាម គឺ៖
    – កេតាមីន(Ketamine) ជាង៥គីឡូក្រាម
    – ម៉េតំហ្វេតាមីន(ICE) ជាង២គីឡូក្រាម
    – ហេរ៉ូអ៊ីន(Heroin) ០.៣១ក្រាម
    – អ៊ិចស្តាស៊ី(MDMA) ២៥.៧៥ក្រាម

    ២៖ សារធាតុគីមីផ្សំ សរុបទម្ងន់ជាង១០៩គីឡូក្រាម គឺ៖
    – សារធាតុគីមីផ្សំ ៤ ប្រភេទ (ស្ថិតក្នុងតារាង៤) ជាង១៦ គីឡូក្រាម
    – សារធាតុគីមីផ្សំ ៩ ប្រភេទ (គ្មានក្នុងតារាង) ជាង៩៣ គីឡូក្រាម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ