• អាក្រក់ណាស់! ឪពុករំលោភកូនស្រីខ្លួនឯងរហូតមានផ្ទៃពោះគ្រប់ខែ ឥលូវទារកដែលឪពុករំលោភនោះកើតបាន១ ថ្ងៃស្លាប់ ព្រោះគ្មានលលាដ៍ក្បាល គ្មានដៃ និងឆែបមាត់

    យោងតាមប្រភពពីបងស្រី Mam Somaly បានរៀបរាប់រឿងដ៏អាក្រក់មួយដែលឪពុករំលោភកូនស្រីខ្លួនឯងរហូតមានផ្ទៃពោះ និងគំរាមសម្លាប់ បើប្រាប់ម្តាយ និងកូនស្រីទៀត។ បងស្រីបានសរសេររៀបរាប់ថា៖ អភ័ពពេកហេីយ😢ក្មេងស្រីទេីបតែធំពេញវ័យក៏ត្រូវពុកខ្លួនឯងរំលោភរហូតពោះធំជិតគ្រប់ខែទេីបម្តាយដឹង 😭ពេលសួរនាងថាចុះហេតុអ្វីមិនប្រាប់ម្តាយ ឬ បងប្អូន ? នាងឆ្លេីយថា ម៉ែខ្ញុំហត់ណាស់គាត់ទៅចំការម្តងៗរយះពេលយូរ ទុកខ្ញុំនៅជាមួយពុក 😢អោយតែពុកខ្ញុំញាំស្រា គឺគាត់វាយធ្វេីបាប និងរំលោភខ្ញុំ សូម្បីតែម៉ែក៏ត្រូវពុកវាយគ្មានថ្ងៃលួសដែរ 😭 អោយតែពុករំលោភខ្ញុំរួចគាត់តែងតែគំរាមមិនអោយប្រាប់ម៉ែទេ បេីម៉ែដឹង គាត់និងសម្លាប់ ម៉ែ ហេីយ និងខ្ញុំ 😢 ដេីម្បីម៉ែខ្ញុំ ខ្ញុំសុខចិត្តទ្រាំ រហូតថ្ងៃមួយម៉ែឃេីញខ្ញុំពោះធំទៅៗគាត់សួរខ្ញុំ ខ្ញុំលាក់លែងបានទៀតហេីយព្រោះពោះក៏ធំ ពុកក៏នៅតែវាយធ្វេីបាបនិងរំលោភខ្ញុំរហូត 😢។

    ខ្ញុំ ប្រាប់ម៉ែរឿងពុករំលោភខ្ញុំ ម៉ែក៏ទៅប្តឹងប៉ូលីស ហេីយគេក៏ចាប់ពុកខ្ញុំមកខេត្ត ហេីយគេអោយខ្ញុំមកជាមួយ😢😢 ខ្ញុំខ្លាចផង ភ័យផង កែវភ្នែកពុកសំលឹងមកខ្ញុំដូចចង់សម្លាប់ខ្ញុំ ពេលនោះខ្ញុំច្របូកច្របល់មិនដឹងអ្វីជាអ្វីទេ ខ្ញុំឈឺពោះ ឈឺក្បាល ឈឺគ្រប់កន្លែង គេយកខ្ញុំទៅពេទ្យ 😢ពេទ្យប្រាប់ថាកូនខ្ញុំជិតកេីតហេីយ 😭(នាងប្រាប់ថាមិនដឹងអុីទេព្រោះខ្មាស់គេ ហេីយក៏មិនដឹងមេីលមុខកូនយ៉ាងមុិចដែរ😢) កូនខ្ញុំត្រូវជាកូន និង ចៅពុកខ្ញុំតែមួយ កូនខ្ញុំមានពុក រួមប្តីម៉ែខ្ញុំដែលខ្ញុំស្រលាញ់ ខ្ញុំអាណិតម៉ែខ្ញុំណាស់ 😢 អនិច្ចារយកូនខ្ញុំកេីតមកហេីយ វាគ្មានលលាដ៍ក្បាល គ្មានដៃ ឆែបមាត់ 😭😭 ពេលដឹងខ្លួនខ្ញុំឃេីញម៉ែយំ ដោយឈឺចាប់ ខ្ញុំងាកមកមេីលកូនខ្ញុំ ខ្ញុំពិតជារន្ធត់ចិត្តណាស់😭 ខ្ញុំខ្លាចកូនខ្ញុំណាស់ វាកេីតមកបាន១យប់១ថ្ងៃ ក៏ស្លាប់ចោលខ្ញុំ 😭😭 នាងស្រែកយំរៀបរាប់រហូតគេងលក់ 😢 នាងប្រាប់ថា អោយកូនសុំនៅជាមួយម៉ែផង ខ្លាចពុករួចខ្លួនមកសម្លាប់ 😢 មួយថ្ងៃៗមានជនរងគ្រោះស្រែករកអោយជួយ តេីអង្គការអាចទ្រាំទ្របានយូរប៉ុណ្ណាទៅ ???

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ