• លីគ​កំពូល​កម្ពុជា MCLនិង HSC ចាប់​ផ្ដើម​ឡើង​វិញ​ នៅខែកក្កដានេះ

    ផ្អែក​តាម​ការ​ចុះផ្សាយ​របស់​​គេហទំព័រ CNCC ក្រប​ខណ្ឌ​លីគ​កំពូល​កម្ពុជា MCL រដូវកាល២០២០ នឹង​ចាប់​ឡើង​វិញ​ពីថ្ងៃទី០៤ និងទី០៥ ខែ​កក្កដា ប៉ុន្តែ​ត្រូវ​លេង​បិទទ្វារ​គ្មាន​អ្នកគាំទ្រ។

    ជើង​ទី​១​នឹង​ធ្វើ​ឡើង​បន្ត​ពី​សប្ដាហ៍​ទី​៦ ហើយ​​គ្រោង​បញ្ចប់​ថ្ងៃ​ទី​១២ និង​១៣ ខែ​កញ្ញា ខណៈ​ជើង​ទី​២ នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ដល់ ២៤-២៥ ខែ​តុលា។

    ចំណែក​ពាន​រង្វាន់​សម្ដេច ហ៊ុន សែន នឹង​​​ចាប់​ផ្ដើម​ថ្ងៃ​ទី៣០ និង​ថ្ងៃទី០១ ខែ​មិថុនា ដល់ថ្ងៃទី២៩ ខែ​កក្កដា​ សម្រាប់​ថ្នាក់​ខេត្ត​ និង​ថ្នាក់​ជាតិនឹងធ្វើឡើង​ពី​ថ្ងៃ​ទី១២-១៣ ខែ​សីហា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០២០។

    – ចំណុច​កែប្រែដែលអ្នកត្រូវដឹង

    ចាប់​ពី​ជើង​ទី​២ក្រុមកំពូលទាំង៦ ត្រូវ​ប្រជែង​គ្នា​យក​ចំណាត់​ថ្នាក់លេខ១ លេខ២ និង​លេខ​៣ ចំណែក​ក្លឹប​នៅ​លំដាប់​ទី៧​ដល់ទី១៣ ​ប្រកួត​គ្នា​ជា​ធម្មតា​។

    ចំពោះ​​ការ​គិត​ពិន្ទុ​វិញ គឺ​បូក​បន្ត​គ្នា​ដោយ​គិត​លើ​ពិន្ទុ​សរុប​ជើង​ទី១ និង​ផល​សង​គ្រាប់បាល់។ ចំណែក​ជើងទីពីរ គឺតាមប្រព័ន្ធ Head-Head។

    ចំណែក​ទីផ្សារ​ដោះដូរ​កីឡាករ ក្លឹប​នីមួយៗ​អាច​ទិញ​បាន​៥នាក់ ខ្មែរ​៣​នាក់ បរទេស​២​នាក់ ដែល​នឹង​ធ្វើ​ឡើង​ចាន់​ពី​ថ្ងៃ​ទី ៨ ខែសីហា ដល់​ថ្ងៃទី ៧ ខែកញ្ញា។

    ការ​ប្ដូរ​កីឡាករ​ក្នុង​ការប្រកួត​ ក្លឹប​នីមួយៗ​អាច​ប្ដូរបាន​ចំនួន៥នាក់ ប៉ុន្តែធ្វើ​បាន​តែ​ ៣​ ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ប្រកួត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ