• អង់គ្លេស មានអ្នកជំងឺ COVID-19 ស្លាប់លើស៤ម៉ឺននាក់ហើយ ក្លាយជាប្រទេសមានអ្នកស្លាប់ច្រើនជាងគេទី២ លើពិភពលោក

    (ឡុងដ៍)៖ ចក្រភពអង់គ្លេសបានក្លាយប្រទេសទីពីរនៅពិភពលោក ដែលមានចំនួនអ្នកជំងឺ COVID-19 ស្លាប់លើសពី៤ម៉ឺននាក់ គឺក្រោមសហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។

    យោងតាមតួលេខចុងក្រោយបំផុតពីរដ្ឋាភិបាលចក្រភពអង់គ្លេស អ្នកជំងឺ COVID-19 សរុប៤០,២៦១នាក់ បានបាត់បង់ជីវិតនៅ ក្នុងចក្រភពអង់គ្លេស បន្ទាប់ពីអ្នកស្លាប់៣៥៧នាក់ទៀត ទើបតែត្រូវបានរាយការណ៍នៅថ្ងៃសុក្រនេះ។ សម្រាប់សហរដ្ឋអាមេរិក ដែលឈរនៅលេខមួយវិញ គឺមានអ្នកជំងឺ COVID-19 ស្លាប់ដល់ជាង១១ម៉ឺននាក់ឯណោះ។ រីឯប្រទេសដែលនៅលេខរៀងទីបីគឺ ប្រេស៉ីល ដែលមានចំនួនអ្នកស្លាប់ជាង៣.៤ម៉ឺននាក់។

    គួរជម្រាបថា បើសរុបជារួមនៅទូទាំងពិភពលោកតែម្តង គិតត្រឹមយប់ថ្ងៃសុក្រនេះ មនុស្សជាង៦.៧លាននាក់បានឆ្លង COVID-19 ក្នុងនោះជាង៣៩ម៉ឺននាក់បានស្លាប់ និងជិត៣.៣លាននាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ