• ប្រពន្ធ​រ​បស់ប៉ូលិស​ ​ដែល​សង្កត់កធ្វើ​ឲ្យ​ George Floyd ស្លាប់​​​ ពេលនេះ បានប្ដឹង​ដាក់​ពាក្យសុំ​​លែង​ប្ដី​

    ប្រពន្ធ​របស់​ប៉ូលិស​ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​ជនជាតិ​អាមេរិក​ George Floyd នៅ​ទីក្រុង​ Minneapolis នោះ​បាន​សម្រេច​ចិត្ត​ប្ដឹង​លែងលះ​ជាមួយ​ប្ដី​របស់​ខ្លួន​ហើយ។​​

    មាន​ឈ្មោះ​ថា​ Kellie ស្ត្រី​ជា​ប្រពន្ធ​បាន​រៀប​ការ​ជាមួយ​ប៉ូលិស​ឈ្មោះ​​ Derek Chauvin រយៈ​ពេល​ជាង​១០​ឆ្នាំ​ហើយ​ប៉ុន្តែ​អ្នក​ទាំង​ពីរ​គ្មាន​កូន​ឡើយ​ ខណៈ​ពេល​នេះ​ប្ដី​ជាប់​ក្ដីក្ដាំ​រឿង​ឃាតកម្ម​សម្លាប់​ Floyd កក្រើក​ពេញ​អាមេរិក​​ទៀត​ នាង​ បាន​សម្រេច​ចិត្ត​ប្ដឹង​ទៅ​តុលាការ​ដើម្បី​សុំ​លែងលះ​គ្នា​តាម​ផ្លូវ​ច្បាប់។​​​​

    អតីត​មន្ត្រី​ប៉ូលិស​ Derek Chauvin ត្រូវ​បាន​គេ​ឃើញ​ក្នុង​វីដេអូ​យក​ជង្គង់​ទៅ​ជាន់​សង្កត់​លើ​.ក​របស់​ George Floyd រហូត​ដល់​ដាច់​ខ្យល់​ស្លាប់​ បើ​ទោះ​ជា​ជន​រងគ្រោះ​ប្រឹង​ប្រាប់​ហើយ​ថា​ខ្លួន​ពិបាក​ដក​ដង្ហើម​យ៉ាង​ណា​ក៏​ដោយ។​ Floyd ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ទៅ​តាម​បណ្ដឹង​របស់​ម្ចាស់​ហាង​ក្រោយ​រូប​គេ​ព្យាយាម​ចាយ​ក្រដាស​២០​ដុល្លារ​ក្លែងក្លាយ​ទិញ​ឥវ៉ាន់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ