• ប្រវត្តិ​ ស្ទឹង​សង្កែ នៅ​ខេត្ត​បាត់ដំបង…!

    ស្ទឹង​សង្កែ ជាស្ទឹង​ដ៏សំខាន់​ហូរកាត់​ទីប្រជុំជន​បាត់ដំបង ដែល​មាន​ប្រភព​នៅ​ភ្នំ​ទឹកព្រិល ជាភ្នំ​ខ្ពស់​មួយ​នៅ​ត្រង់​តំបន់​ប៉ៃលិន គេ​ហៅ​ថា ស្រុក​លើ មាន​ស្ទឹង​អូរតូចៗ​ជា​ច្រើន​ហូរ​ចាក់​មក ដូច​ជា​ អូរ​ក្បាល​ក្របី អូរ​គគីរ ស្ទឹង​ក្រញូង អូរ​ស្ពាន អូរ​ត្រែង អូរ​អណ្តូង ស្ទឹង​កំពង់គល់​។ល។

    កាល​ដើម​ឡើយ​នៅ​ប្រមាណ ៣ គ.ម ខាង​ត្បូង​ទីប្រជុំ​ជន​បាត់​ដំបង ស្ទឹង​សង្កែ​ហូរ​បែក​ជា​ពីរ គឺ​អូរ​ដំបង និង អូរ​សង្កែ។ តែ​ក្រោយ​មក គេ​បាន​ចាត់​ចែង​ទប់​ស្ទឹង​អូរ​ដំបង​នេះ ដើម្បី​ឲ្យ​ទឹក​ហូរ មក​តែ​មួយ​ផ្លូវ តាម​ស្ទឹង​ដដែល​ដែល​ហូរកាត់​ទីប្រជុំ​ជន​បាត់​ដំបង។

    តាម​សេចក្តី​ដំណាល​របស់​ចាស់​ទុំ​មុនៗ មក​និយាយ​ថា ស្ទឹង​សង្កែ កាលពី​ដើម​ជា​ស្ទឹង​តូច មួយ​មាន​ទទឹង​ប្រហែល ៤ទៅ​៥ម៉ែត្រ ត្រង់​មុខ វត្តសង្កែ ហើយ​មាន​ដើម​សង្កែ​មួយ​ដុះ​ទេរ​ទៅ​ត្រើយ​ម្ខាង។ គេ​ដើរ​លើ​ដើម​សង្កែ​នោះ​ឆ្លង​ស្ទឹង​បាន បាន​ជា​ដីត្រង់​នោះគេ​ហៅ​ថា គុម្ព​សង្កែៗ។

    តមក​គេ​បាន​សាង វត្ត​នេះឡើង​ហៅ​ថា វត្តសង្កែ។ ឯតួស្ទឹង​ធំ​សំរាប់​បាត់​ដំបង គឺស្ទឹង​នៅ​ត្រង់​ភូមិ​អូរដំបង សព្វ​ថ្ងៃ​នេះបានជា​នៅ​ខាង​ចុង​ស្ទឹង​នេះ គេហៅ​ថា ស្ទឹងចាស់ គឺនៅ​ត្រង់​ភូមិ​ស្ទឹងចាស់។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ