• លោកព្រះ​ ច្រើនអីម៉្លេស!​ ឱសថ និងផលិតផលក្លែងក្លាយទូទៅចំនួនជាង ១៣០តោន ត្រូវបានកិនកម្ទេចចោលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ

    គណ:កម្មាធិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ផលិតផល​ក្លែងក្លាយ​ អោយដឹងថា​នៅទីលានចាក់សំរាម សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) បានរៀបចំពិធីកម្ទេចចោលឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅចំនួនជាង ១៣០តោន ដែលកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការ បានបង្ក្រាប និងរឹបអូសរក្សាទុកកាលពីអំទ្បុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០​ នាពេលកន្លងមក។

    ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងបញ្ជាក់ថាឱសថខុសច្បាប់ និង ផលិតផលក្លែងក្លាយទូទៅចំនួនជាង១៣០តោន ដែលកម្ទេចនាពេលនេះមាន​ ឱសថហួសសុពលភាពចំនួន២២៥មុខ ស្មើនឹង០៦តោន ឱសថបុរាណសាម័យចិន អាហាបំប៉ន គ្រឿងសំអាងក្លែងក្លាយ ផលិតផលក្លែងក្លាយទូទៅ ផលិតផលគ្រឿងឧបភោគ បរិភោគខូចគុណភាពជាច្រើនប្រភេទមានដូចជា ៖ ប្រេងឆា ទឹកដោះគោ ទឹកក្រូច ទឹកស៊ីរ៉ូ ទឹកស៊ីអ៊ីវ មី ម្សៅមី នំប៉ាវ ស្ករគ្រាប់ ស្រា បារី សាប៊ូកក់សក់ ទឹកអប់ ស្ព្រៃយ៍បាញ់ខ្លួន ទឹកថ្នាំព្រីនធ័រ ជែលលាងដៃ ឱសថបុរាណចិន។ល។

    ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់បន្ថែមផងដែរ ទោសទណ្ឌនៃការប្រព្រឹត្តបទល្មេីសអាចជាការផាកពិន័យ ឬជាប់ពន្ធនាគាររយៈពេលខ្លី ឬរយៈពេលវេងរហូតពី២ឆ្នាំ ទៅ៥ឆ្នាំ និងពី៥ឆ្នាំទៅ១០ឆ្នាំ។

    ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់មុន នឹងសម្រេចចិត្តទិញផលិតផលអ្វីមួយត្រូវ ប្រុងប្រយ័ត្នអោយបានខ្ពស់ ត្រូវទិញផលិតផលដែលលក់នៅតាមហាង និងមានឈ្មោះមានម៉ាក់ត្រឹមត្រូវ ហើយចំពោះឱសថ និងគ្រឿងសម្អាងត្រូវមានបិទលេខបញ្ជិការត្រឹមត្រូវ ដើម្បីកុំអោយជាវចំផលិតផលក្លែងក្លាយ និងអន់គុណភាពនាំអោយប៉ះពាល់ដល់សុខភាពបងប្អូន​ ហើយចំពោះអ្នកដែលផលិត និងចែកចាយផលិតផលក្លែងក្លាយ ផលិតផលខូចគុណភាព និងត្រូវបញ្ជូនទៅតុលាការ ដាក់ទោសទណ្ឌតាមនីតិវិធីច្បាប់។

    គូសបញ្ជាក់ផងដែរកន្លងទៅ គ.ប.ផ.ក បាន រៀបចំពិធីកម្ទេចចំនួន ៥លើក នេះជាលើកទី៦ ៖ លើកទី១ ចំនួនជាង២តោន លើកទី២ជាង៨០តោន លើកទី៣ជាង១០០តោន លើក​ទី៤ជាង៧០តោន​ លើកទី៥ជាង៨តោន និងលើទី៦ជាង១៣០តោន បានកម្ទេសទាំង៦លើកសរុបចំនួន៖ ជិត៤០០តោន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ