• ផ្សារទំនើបនៅទីក្រុងបាងកក MBK Center កាត់បន្ថយថ្លៃជួលហាងរហូតដល់ ៧០% ក្នុងរយៈពេល ៣ ខែ ដើម្បីជួយសម្រួលការលំបាករបស់ប្រតិបត្តិករ

    ថៃ៖ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយប្រតិបត្តិករហាង ដែលរងផលប៉ះពាល់ដោយវីរុស Covid-19 ផ្សារទំនើបនៅទីក្រុងបាងកក MBK Center បានដាក់ចេញនូវវិធានការណ៍ជំនួយមួយទៀតសម្រាប់អ្នកជួលហាងដោយបង្កើនការបញ្ចុះថ្លៃជួលដល់ទៅដល់ ៧០% សម្រាប់រយៈពេល ៣ ខែ។

    លោក Suwet Theerawachirakul ប្រធាននាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងមជ្ឈមណ្ឌល MBK កាលពីពេលថ្មីៗនេះបានបើកជំនួបពិភាក្សាជាមួយប្រតិបត្តិករហាងដើម្បីស្តាប់បញ្ហារបស់ពួកគេ និងពិភាក្សាគ្នាដើម្បីរកវិធីជួយ។ ជាលទ្ធផលអ្នកជួលកិច្ចសន្យារយៈពេលខ្លីរួមទាំងប្រតិបត្តិករហាងតូច និងមធ្យម នឹងត្រូវផ្តល់ជូនការបញ្ចុះតម្លៃ ៧០% នៅខែមិថុនាការបញ្ចុះ ៦០% នៅខែកក្កដា និងការបញ្ចុះតម្លៃ ៥០% នៅខែសីហា។ ប្រតិបត្តិករហាងផ្សេងទៀតនឹងត្រូវបានផ្តល់ជូននូវការជួលបញ្ចុះតម្លៃ ៣០ % ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមិថុនាដល់ថ្ងៃទី៣១ ខែសីហាឆ្នាំ ២០២០ ។

    ទន្ទឹមនឹងនេះ អ្នកជួលកិច្ចសន្យារយៈពេលវែងនឹងត្រូវបានផ្តល់ការបញ្ចុះតម្លៃ ៥០% លើថ្លៃជួល និងសេវាកម្មសម្រាប់រយៈពេល ៣ ខែចាប់ពីខែមិថុនា ដល់ខែសីហា។ ជាមួយគ្នានេះលោក Suwet បានបន្ថែមថា លោកបានកាត់បន្ថយថ្លៃជួល ដើម្បីជួយប្រតិបត្តិករហាងចាប់តាំងពីការចាប់ផ្តើមនៃស្ថានភាពវីរុស Covid-19។ ហើយសព្វថ្ងៃនេះវិធានការជំនួយមួយផ្សេងទៀតត្រូវបានចាប់ផ្តើម ព្រោះលោកមិនបាដឹងទេថា តើស្ថានភាពនឹងនៅតែបន្តយូរប៉ុណ្ណាទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ