• Google លុបចោល​ App ឥណ្ឌាដែលអាច​ Remove China Apps ក្រោយមានការផ្ទុះល្បី​ និងទាញយកប្រើច្រើន

    កម្មវិធី​ថ្មី​ដែល​មាន​ឈ្មោះ​ថា Remove China Apps បាន​ពេញ​និយម​ខ្លាំង​នៅ​ប្រទេស​ឥណ្ឌា​កាល​ពី​សប្ដាហ៍​មុន ហើយ​បាន​ក្លាយ​ជា​កម្មវិធី​ឥត​គិត​លុយ​​លំដាប់​លេខ​មួយ​នៅ​ឥណ្ឌា។ ពេល​នេះ​ Google បាន​បញ្ចេញ​សកម្មភាព​ដោយ​ដក​កម្មវិធី​នេះ​ចេញ​ពី Play Store។

    កម្មវិធី​ខាង​លើ​មាន​អ្នក​ទាញ​យក​ដល់​ជាង ៥​លាន​ដង​ឯណោះ ក្នុង​រយៈពេល​​ប្រមាណ ២​សប្ដាហ៍​ប៉ុណ្ណោះ។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ TechCrunch បាន​ឲ្យ​ដឹង​ថា​កម្មវិធី​នេះ​ត្រូវ​បាន​ដក​ចេញ​ព្រោះ​តែ​បាន​ល្មើស​នឹង​ច្បាប់​ឈ្មោះ Deceptive Behavior របស់ Play Store។

    Google និយាយ​ថា​ខ្លួន​មិន​អនុញ្ញាត​ឲ្យ​មាន​កម្មវិធី​ដែល​ណែនាំ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ Uninstall ឬ​លុប​កម្មវិធី​របស់​​​គូភាគី​ម្ខាង​ទៀត​នោះ​ទេ លុះត្រាតែ​វា​ជា​កម្មវិធី​សុវត្ថិភាព។

    Remove China Apps ​មាន​ដំណើរ​ការ​ដោយ​ស្កេន​នូវ​កម្មវិធី​ដែល​មាន​ដំឡើង​លើ​ទូរសព្ទ ហើយ​នឹង​ឲ្យ​ដំណឹង​ចំពោះ​កម្មវិធី​ណា​ដែល​អភិវឌ្ឍន៍​ដោយ​ Developer ចិន មាន​ប្រភព​ពី​ប្រទេស​ចិន។ កម្មវិធី​នេះ​ក៏​មាន​ផ្ដល់​នូវ​ជម្រើស​ឲ្យ​លុប​កម្មវិធី​ចិន​ណា​មួយ​ភ្លាមៗ​ផង​ដែរ។

    គួរ​ដឹង​ថា​កម្មវិធី​ខាង​លើ​នេះ​មាន​ចំនួន​អ្នក​ទាញ​យក​ច្រើន​​នៅ​ឥណ្ឌា​ក៏​ដោយ​សារ​តែ​ប្រទេស​ឥណ្ឌា និង​ប្រទេស​ចិន កំពុង​តឹង​សរសៃ​ក​ដាក់​គ្នា​ជុំវិញ​ជម្លោះ​ព្រំដែន​នៅ​តំបន់​ជួរ​ភ្នំ​ហិមាល័យ៕​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ