• Pacquiao កំពុងចរចាវ៉ៃដណ្តើមខ្សែក្រវាត់ WBO ពីកីឡាករ Crawford ចុងឆ្នាំនេះ

    (បារ៉ែន)៖ យោងតាមការចេញផ្សាយដោយ Dailymaill នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រធានគ្រប់គ្រងការប្រកួតលោក Bob Arum បានឲ្យថា កីឡាករប្រដាល់សកលកម្រិតពិភពលោក Manny Pacquiao នឹងអាចប្រឈមមុខទល់នឹងកីឡាករវ៉ៃមិនដែលចាញ់ Terence Crawford ដែលជាម្ចាស់ខ្សែក្រវាត់ WBO ទម្ងន់មធ្យម Welterweight Champions ចុងឆ្នាំនេះនៅប្រទេសបារ៉ែន។

    លោក Bob Arum បានប្រាប់ទៅកាន់ The Sun ថា អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao នឹងមានការប្រកួតនៅចុងឆ្នាំនេះជាមួយ Crawford ដែលអាចធ្វើឡេីងនៅទឹកដីបារ៉ែន ដែលជំនួបនេះបានពិភាក្សាយ៉ាងស្វិតស្វាញផងដែរ។

    អ្នកប្រដាល់ Pac Man មានវ័យ៤១ឆ្នាំ កំពុងកាន់កាប់ខ្សែក្រវាត់កម្រិតមធ្យម WBA Super Welterweight ដែលដណ្តេីមបានពីកីឡាករអាមេរិ Keith Thurman កាលពីឆ្នាំមុន។

    សម្រាប់អ្នកប្រដាល់សញ្ជាតិអាមេរិក Terence Crawford វ័យ៣២ឆ្នាំវិញ បានកាន់កាប់ខ្សែក្រវាត់ទម្ងន់ស្រាលក្នុងឆ្នាំ២០១៧ មុនឡើងមកឈ្នះខ្សែក្រវ់ាត់ទម្ងន់មធ្យម WBO ក្នុងឆ្នាំ២០១៨ ដែលរូបគេកំពុងតែកាន់កាប់កំណត់ត្រាមិនទាន់ស្គាល់ចាញ់នោះទេ ក្នុងការប្រកួតទាំង ៣៦លើកនិងបានផ្តួលគូប្រជែងឲ្យបោះបង់ការប្រកួតលើសង្វៀនបាន ២៧លើក គ្រាដែល Manny Paquiao ធ្លាប់ប្រកួតឈ្នះបាន ៦២លើក ចាញ់ ៧លើក និងស្មើ ២លើក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ