• Floyd ផ្ញើលុយជិត ១០ម៉ឺនដុល្លារ ដើម្បីធ្វើបុណ្យសពលោក George Floyd ដែលបានស្លាប់យ៉ាងអយុត្តិធម៌

    (តិចសាស់)៖ អតីតកីឡាករប្រដាល់សកល Floyd Mayweather បានផ្ញើសែក ១សន្លឹកដែលមានទឹកប្រាក់ ៧០,០០០ផោន ស្មើនឹង ៨៨,១២៩ដុល្លារអាមេរិក ដើម្បីរៀបចំបុណ្យសពរបស់លោក George Floyd ដែលបានស្លាប់យ៉ាងអាណោចអធមកាលពីចុងខែឧសភា ឆ្នាំ២០២០ ដោយស្នាដៃប៉ូលិសស្បែកសអាមេរិក។

    តាមរយៈព័ត៌មានពី The Sun បានចេញផ្សាយថា កីឡាករប្រដាល់ដែលជានិមិត្តរូបរបស់អាមេរិកបច្ចុប្បន្ន Floyd បានចេញលុយធ្វើបុណ្យចំនួន៤ សម្រាប់លោក George Floyd ដែលគាត់ (Mayweather) បានចាត់ទុកថា «វាជារឿងដ៏ត្រឹមត្រូវចេញពីបេះដូងរបស់គាត់តែម្តង»។

    គួរបញ្ជាក់ផងថា ពិធីបុណ្យសពរបស់លោក George Floyd នឹងត្រូវប្រារព្ធធ្វើឡើងនៅ ៤ទីតាំងផ្សេងគ្នា រួមមាននៅ Hoston, Minnesota, Charlotte និង ១ទីតាំងបានកំពុងតែស្វែងរក ដើម្បីបញ្ជាក់ថា «ជីវិតរបស់ជនជាតិស្បែកខ្មៅ ក៏មានតម្លៃស្មើនឹងស្បែកសផងដែរ»។

    បន្ថែមលើនេះ Floyd Mayweather មានវ័យ ៤៣ឆ្នាំដែលបានប្រកាសចូលនិវត្តន៍ពីអាជីពប្រដាល់កាលពីឆ្នាំ២០១៥ មកនោះ ក៏បានចេញលុយធ្វើបុណ្យចំពោះអតីតគូប្រកួត Joe Frazier និងកីឡាករ Genaro Hernandez ដែលបានស្លាប់កាលពីឆ្នាំ១៩៩៨ ទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ