• ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា បង្ហាញ​កម្រោង នៃ​ការអភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ​

    ភ្នំពេញ​៖ ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា ដែលជា​ក្រុមហ៊ុន​សម្បទាន​យូរអង្វែង នៃ​បណ្តាញ​អាកាសយានដ្ឋាន​អន្តរជាតិ ៣ របស់​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍ និង​វិនិយោគ​រយៈពេល ២០​ឆ្នាំ សម្រាប់​អាកាសយានដ្ឋាន​អន្តរជាតិ ក្នុង​ក្រុងព្រះសីហនុ​។

    ​ផែនការមេ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន ដើម្បី​ឆ្លើយតប​នឹង​កំណើន​អ្នកដំណើរ នឹង​ការដឹកជញ្ជូន ទំនិញ​នៅក្នុង​រយៈពេល ២ ទសវត្សរ៍​ខាង​មុខជា​កត្តា​ចម្បង​។

    ​នៅ​ដំណាក់កាល​ទី​១ នៃ​ការអភិវឌ្ឍ​ចន្លោះ​ពី​ពេលនេះ ដល់​ឆ្នាំ ២០៣០ អាកាសយានដ្ឋាន​កម្ពុជា កំពុង​រៀបចំ​ការផ្លាស់​ប្តូរ​ទ្រង់ទ្រាយ​ធំ រួមមាន​ការពង្រីក​ផ្លូវ​រត់​រហូតដល់ ៣.៣០០ ម៉ែត្រ ដែល​ផ្លូវ​រត់​បច្ចុប្បន្ន​មាន​ប្រវែង​ត្រឹមតែ ២.៥០០ ម៉ែត្រ ផ្លូវ​នាំចូល​ចំណត​ថ្មី ចំណត​យន្តហោះ និង​ការស្ថាបនា ស្ថានីយ​ដឹក​អ្នកដំណើរ​ថ្មី​។

    ​នៅ​ដំណាក់កាល​ទី​២ រហូតដល់​ឆ្នាំ ២០៤០ ស្ថានីយ​អ្នកដំណើរ គួរតែ​ត្រូវបាន​ពង្រីក​បន្ថែម​លើ​ទីតាំង​ថ្មី ដែល​អាច​ពង្រីក​សមត្ថ​ភាព​ផ្លូវ​រត់ និង​ទីវាល​ចំណត ការបន្ថែម​សេវាកម្ម និង​កន្លែង​លក់ទំនិញ​ដើម្បី​បំពេញតម្រូវការ​អ្នកដំណើរ​។

    ​គម្រោង​អភិវឌ្ឍន៍​សំខាន់​មួយ ក្នុងចំណោម​គម្រោង​អភិវឌ្ឍន៍​ទាំងនេះ គ្រោង​នឹង​បញ្ចប់​ឆាប់ៗ​នេះ គឺ​ការពង្រីក​និង​ជួសជុល​ផ្លូវ​ត​រត់ ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​ត្រួតពិនិត្យ​បង្ហើយ​មុននឹង​ដាក់​ឲ្យ​ដំណើរការ​ពាក់កណ្តាល​ឆ្នាំនេះ​។ ផ្លូវ​រត់​នេះ​នឹងមាន​មុខងារ អាច​ទទួល​យន្តហោះ​ប្រភេទ​ធំ និង​យន្តហោះ​រយៈពេល​វែង​។

    ​លោក អា​ឡាំង ប្រ៊​ង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា បាន​មានប្រសាសន៍ថា ផែនការមេ​សម្រាប់​អាកាសយានដ្ឋាន​អន្តរជាតិ ក្នុង​ក្រុងព្រះសីហនុ គឺជា​សក្ខីភាព​របស់​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា និង​ក្រុមហ៊ុន VINCI Airports បន្ត​ការប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់ ការតភ្ជាប់​វិស័យ​អាកាសចរណ៍ ដូច្នេះ​វា​ជាការ​ចូលរួមចំណែក​ក្នុងការ​ដោះស្រាយ និង​ផ្តល់ឱកាស​ធុរកិច្ច និង​ទេសចរណ៍​សម្រាប់​ផលប្រយោជន៍ ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ