• ម៉្យាងដែរ!​ ឥណ្ឌា បង្កើត App មួយសម្រាប់លុប App ចិនទាំងអស់លើទូរសព្ទ

    កម្មវិធី​ Android មួយ​​ឈ្មោះ​ថា​ “Remove China Apps” បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ឥណ្ឌា​ឈ្មោះ​ One Touch AppLabs​ បាន​ក្លាយ​ជា​កម្មវិធី​ដែល​ពេញ​និយម​ខ្លាំង​មួយ​នៅ​ឥណ្ឌា ដែល​​គិត​ចាប់​តាំង​ពី​ខែ​ឧសភា​មក វា​មាន​ចំនួន​ទាញ​យក​ចូល​ដល់​ខ្ទង់ ១​លាន​ដង​ហើយ។

    កម្មវិធី “Remove China Apps” នេះ​មាន​តួនាទី​ដូច​ជា​ឈ្មោះ​កម្មវិធី​អ៊ីចឹង គឺ​វា​នឹង​ប្រាប់​ថា​កម្មវិធី​លើ​ទូរសព្ទ​​ដែល​គេ​បាន​ដំឡើង​ណា​មួយ​ជា​កម្មវិធី​ចិន ហើយ​អាច​បញ្ជា​លុប​កម្មវិធី​នោះ​ចេញ​ពី​ទូរសព្ទ។ យ៉ាងណាក្ដី​កម្មវិធី​នេះ​មិន​អាច​​​ដឹង​អំពី​ប្រភព​កម្មវិធី​ដែល​មាន​ដំឡើង​លើ​ទូរសព្ទ​រួច​ជា​ស្រេច (Pre-Installed) ​នោះ​ទេ។

    គួរ​ដឹង​ថា​កម្មវិធី​ខាង​លើ​នេះ​មាន​ចំនួន​អ្នក​ទាញ​យក​ច្រើន​​នៅ​ឥណ្ឌា​ក៏​ដោយ​សារ​តែ​ប្រទេស​ឥណ្ឌា និង​ប្រទេស​ចិន កំពុង​តឹង​សរសៃ​ក​ដាក់​គ្នា​ជុំវិញ​ជម្លោះ​ព្រំដែន​នៅ​តំបន់​ជួរ​ភ្នំ​ហិមាល័យ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ