• ស្ងាត់ៗ គ្រួសារជនរងគ្រោះ ដែលលោកស័ក្តិ ៥ ឈុន សារ៉េត បើករថយន្តបុកស្លាប់នោះ បានដកពាក្យបណ្តឹងហើយ

    យោងតាមលិខិតមួយដែលលោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានបង្ហោះនៅលើបណ្តាញសង្គម Facebook បានអោយដឹងថា ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយលោកស័ក្ត ៥ នាយទាហ៊ានរកស៊ីឃួងគ្រឹះ ឈ្មោះ ឈុន សារ៉េត បានដកពាក្យបណ្តឹងហើយនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ដោយក្រុមគ្រួសារជនបង្កបានចូលខ្លួនទៅសម្របសម្រួល ផ្តល់សំណងជូនគ្រួសារជនរងគ្រោះដោយស្ងាត់ៗ។

    ក្នុងនោះដែរលោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានរៀបរាប់ថា “ដកពាក្យបណ្តឹង ??? ចឹងរងចាំមើលបណ្តឹងអាជ្ញាតទៅទៀត ! សូមជម្រាបថា ភ្នែកប្រជាពលរដ្ឋច្រើនណាស់កំពុងរងចាំមើលរឿងមួយនេះ។” គួរបញ្ជាក់ផងដែរថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីយប់ថ្ងៃទី២៥ មេសា ឆ្នាំ ២០២០ ដែលបង្កឡើងដោយរថយន្តម៉ាក Ford ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម របស់លោកស័ក្តិ៥ ឈុន សារ៉េត បើកបុកជនរងគ្រោះបណ្តាលអោយស្លាប់ ហើយអូសជនរងគ្រោះចេញពីមុខឡាន ទាំងមេឃភ្លៀង រួចជិះរត់គេចខ្លួនបាត់។ លុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ រថយន្តបង្កត្រូវបានប្រទះឃើញគេយកមកផ្លុងចោលនៅក្នុងចំការមួយកន្លែងក្នុងស្រុកកោះធំ ខេត្តកណ្តាល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ