• ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៦.៤លាននាក់ ស្លាប់ជាង ៣៨ម៉ឺននាក់ និងជាសះស្បើយជិត ៣លាននាក់!

    (បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦,៤៧៣,០៩៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៨១,៧០៦នាក់ និងជាសះស្បើយឡើងវិញ ២,៩៨៦,១៣៩នាក់។

    យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៨៨០,៩៥២៩នាក់ ស្លាប់ចំនួន ១០៨,០៥៧នាក់ និងជាសះស្បើយចំនួន ៦២៥,៤១៧នាក់។

    ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិអ្នកឆ្លងជំងឺកូវីដ១៩នោះ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៥៥៦,៦៦៨នាក់ ស្លាប់ចំនួន ៣១,២៧៨នាក់ និងជាសះស្បើយ ២៤០,៦២៧នាក់។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ