• ក្រោយល្បីខ្លាំងតារា TikTok សុខា សុខា ទៅកែសម្ផស្សហើយ (មានវីដេអូ)

    មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារា TikTok ដ៏ល្បីម្នាក់ឈ្មោះ សុខា សុខា នោះ ។ សុខា ត្រូវបានអ្នកខ្លះចូលចិត្ត និងអ្នកខ្លះមិនចូលចិត្តហើយ ថែមទាំង ដៀលថាជា មនុស្សសំរាម មនុស្សអត់គ្រប់ទឹក មនុស្សឆ្កួត ស្តាប់ហើយពិតជាឈឺចុកចាប់ រកពាក្យថ្លែងមិនចេញ។

    ក្នុងនោះ បើសិន ជាបងប្អូន ធ្លាប់អានប្រវត្តិខ្លះៗ របស់ សុខា ហើយ នឹងរឹតអាណិត រូបគាត់ថែមទៀត ព្រោះគាត់ជាក្មេងកំព្រា ឪពុកម្តាយ ដែលខ្វះភាពកក់ក្តៅ តាំងពីតូច រាល់ថ្ងៃ រស់នៅជាមួយមីង នៅក្រុងសួង ដោយជួយលក់ដូរមុខរបរលក់ចាប់ភួយ តិចតួច នៅផ្ទះក្នុងភូមិជ្រួយ សង្កាត់វិហារល្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

    ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍សារជាថ្មី ក្រោយទទួលដំណឹងថា សុខា បានទៅកែសម្ផស្ស នៅ Clinic មួយកន្លែង កាន់តែពិសេសនោះ ម្ចាស់ហាងកែសម្ផស្ស សន្យាទិញម៉ូតូScoopy ១គ្រឿង ឲ្យទៀត។

    ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រ សុខា ចូល comment ថា “សុខាដឹងតែស្អាតហេីយបានកែសម្ផស្ស ចឹង” អ្នកខ្លះបន្ថែមថា “ពេលកែអោយសុខា ឡាយអោយមេីលទេលោកគ្រូ?” មានម្នាក់ទៀតបន្ថែមថា​ “ជួយអាណិតអាសូរគ្នាទៅ កុំទើសច្រណែនគ្នាអី! ជួយអបអរផង”។ ព្រមទាំងនៅមានអ្នកផ្សេងទៀត កំពុងរងចាំមើលថាតើ ក្រោយពីកែសម្ផស្សរួច សម្រស់របស់ សុខា ប្រែប្រួលយ៉ាងណានោះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ