• ជប៉ុនកំពុងស្នើច្បាប់ថ្មី «ហាមឃាត់ពលរដ្ឋមិនឱ្យចុចទូរស័ព្ទ នៅពេលកំពុងដើរ»

    ក្រុមមន្រ្តីរបស់ទីក្រុង Yamato ដែលជាទីក្រុងមួយនៅក្បែរទីក្រុងតូក្យូ កាលពីថ្ងៃច័ន្ទនេះ បានដាក់ស្នើច្បាប់មួយទៅសន្និបាតទីក្រុង ដើម្បីបញ្ឈប់ប្រជាជនពីការប្រើប្រាស់ទូរស័ព្ទនៅពេលពួកគេដើរតាមផ្លូវ។ មន្ត្រីម្នាក់បានប្រាប់បញ្ហានេះដល់ AFP ថា៖«ចំនួនប្រជាជនដែលប្រើប្រាស់ស្មាតហ្វូនបានកើនឡើងយ៉ាងឆាប់រហ័ស ដូច្នេះចំនួននៃគ្រោះថ្នាក់ក៏វាច្រើនតាមហ្នឹងដែរ»។ ក្រុមមន្ត្រីបានស្នើច្បាប់នេះឡើងក្នុងបំណងចង់ដាស់តឿនពលរដ្ឋ ពីហានិភ័យគ្រោះថ្នាក់ដែលអាចកើតមាន នៅអំឡុងពេលពួកគេកំពុងដើរតាមផ្លូវនៅក្នុងទីក្រុងដ៏មមាញឹក។ ពលរដ្ឋជប៉ុនក៏នឹងត្រូវជូនដំណឹងតាមរយៈប័ណ្ណប្រកាសនិងសារនានា ហើយច្បាប់នេះនឹងរំពឹងថាចូលជាធរមាននៅខែក្រោយ។

    កាលពីឆ្នាំ២០១៤ ការស្រាវជ្រាវមួយរបស់ក្រុមហ៊ុនយក្សជប៉ុន NTT Docomo បានប៉ាន់ប្រមាណថា ជាមធ្យមចក្ខុរបស់អ្នកថ្មើរជើងនៅពេលសម្លឹងមើលស្មាតហ្វូន គឺមានតែ ៥% នៃអ្វីដែលភ្នែករបស់យើងមើលធម្មតាប៉ុណ្ណោះ។ ក្រុមហ៊ុននេះបានតាមដានមនុស្សចំនួន ១,៥០០នាក់ ដែលបានប្រើស្មាតហ្វូនពេលកំពុងដើរនៅក្នុងតំបន់ដ៏មមាញឹកមួយក្នុងទីក្រុងតូក្យូ ហើយជាលទ្ធផលគេបានរកឃើញថា ២ ភាគ ៣ ក្នុងចំណោមពួកគេ គឺមិនអាចដើរដល់ម្ខាងទៀតដោយគ្មានឧប្បត្តិហេតុនោះទេ។ ពោលគឺយ៉ាងហោចណាស់មានការប៉ះទង្គិចគ្នាចំនួន ៤៤៦ករណី ខណៈមនុស្ស ១០៣នាក់ ត្រូវបានគេប៉ះឱ្យដួល និង ២១នាក់ ផ្សេងទៀតត្រូវធ្លាក់ទូរស័ព្ទពីដៃ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ