• អ្នកឆ្លងកូវីដ១៩ នៅទ្វីបអាហ្វ្រិកបានកើនឡើងដល់ជាង ១៤ ម៉ឺនករណី

    មជ្ឈមណ្ឌលប្រយុទ្ធនិងការពារជំងឺរបស់ទ្វីបអាហ្វ្រិកបានឱ្យដឹងថា គិតត្រឹមថ្ងៃច័ន្ទនេះមានករណីជំងឺ COVID-19 ច្រើនជាង ១៤៧,០០០ ករណី ត្រូវបានបញ្ជាក់នៅទូទាំងទ្វីប ហើយក្នុងនោះមានមនុស្សជាង ៤,២០០ នាក់ បានស្លាប់ដោយសារជំងឺរាតត្បាតនេះ។ បច្ចុប្បន្នការរីករាលដាលនៃជំងឺ COVID-19 នៅទ្វីបអឺរ៉ុបហាក់កំពុងបន្ដចុះថយ ប៉ុន្តែយ៉ាងណាការព្រួយបារម្ភអំពីការចម្លងនៅកន្លែងផ្សេងនៅតែមានជាបន្ដបន្ទាប់ ជាពិសេសនៅក្នុងតំបន់អនាធិបតេយ្យដែលមានអនាម័យមិនល្អ និងសហគមន៍ដែលមានសេវាវេជ្ជសាស្ត្រមិនគ្រប់គ្រាន់។

    ករណីទាំងអស់នេះត្រូវបានបញ្ជាក់នៅទូទាំងទ្វីបអាហ្វ្រិក ដោយប្រទេសអាហ្រ្វិកខាងត្បូងឈរនៅលើគេ ជាមួយនឹងករណីចំនួនជាង ៣២,០០០នាក់ ខណៈប្រទេសអេហ្ស៊ីបមានការឆ្លងចំនួន ២៥,០០០នាក់។ កាលពីដើមខែមុនអង្គការសុខភាពពិភពលោកក៏បានព្រមានដែរថា មនុស្សរហូតដល់ ៤៤ លាននាក់ អាចនឹងឆ្លងជំងឺនេះនៅឆ្នាំដំបូងនៃការរាតត្បាតនៅទ្វីបអាហ្រ្វិក ហើយភាគច្រើននៅក្នុងប្រទេសអនុតំបន់សាហារ៉ា ខណៈចំនួនអ្នកស្លាប់អាចមានប្រហែល ១៩០,០០០ នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ