• កូវីដមិនទាន់ចប់ផង!​​ ឥឡូវនេះ​ វៀតណាម​​​ រកឃើញជំងឺប្រភេទថ្មី DIV1 ផ្ទុក​ក្នុង​បង្គា​វិញ​ម្តង

    ស្រប​ពេលដែល​វីរុស​កូ​រ៉ូ​ណា ឬ Covid-19 មិនទាន់​ផុតរលត់ នៅលើ​ពិភពលោក ឥឡូវនេះ បាន​លេចចេញ​វីរុស​គំរាមកំហែង​ថ្មី​មួយ​ប្រភេទ​ទៀត មាន​ឈ្មោះថា DIV1 ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​បង្គា បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង សម្រាប់​អ្នករកស៊ី​មុខរបរ​នេះ​។​

    ​វីរុស DIV1 នេះ ត្រូវបាន​រកឃើញថា បាន​ឥទ្ធិពល​ជាពិសេស​ទៅលើ​បង្គា ប៉ុន្តែ មិនទាន់​ដឹងថា វា​អាច​ចម្លង​វីរុស​ទៅកាន់​មនុស្ស​បានដែរ ឬ​យ៉ាងណា​នោះទេ​។ ទោះយ៉ាងណា មូលហេតុ​ចំបង​នៃ​ការព្រួយបារម្ភ ចំពោះ​វីរុស​នេះ គឺ​ទាក់ទង​ថាបើ​វា​នឹង​ប៉ះពាល់​ដល់​អាជីវកម្ម​បង្គា​ដែរ​ទេ​។​

    ​វីរុស DIV1 នេះ ត្រូវបាន​ដឹងថា បាន​ឆ្លង​ភាគច្រើន​ក្នុងចំណោម​បង្គា ហើយ​វា​បង្ក​ឲ្យ​មាន​អត្រា​មរណ​ខ្ពស់​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​។ យោងតាម South China Morning Post វីរុស​នេះ ដំបូង​ឡើយ ត្រូវបាន​រកឃើញ​នៅក្នុង​ឆ្នាំ​២០១៤ ហើយ​ចាប់តាំងពី​នោះមក បានធ្វើ​ឲ្យ​កសិករ​ចិញ្ចឹម​បង្គា​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​ការខាតបង់​ហិរញ្ញវត្ថុ​របស់​ពួកគេ​។​

    ​ក្នុង​រយៈពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ចំនួន​បង្គា​សរុប​នៅក្នុង​ស្រះ អាច​ត្រូវបាន​សម្លាប់ ប្រសិនបើ​បង្គា​មួយ​ក្បាលមាន​ផ្ទុក​វីរុស​នេះ​។ ហើយ​រឿងនេះ​នឹង​កាន់តែ​អាក្រក់ គឺ​នៅពេលដែល​វីរុស​នេះ​បាន​ផ្តោត​សំដៅលើ​បង្គា ពោលគឺ​គ្រប់ពេល​នៃ​ជីវិត​របស់​ពួកវា ដែល​នឹង​នាំ​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​ដល់​កសិករ​ចិញ្ចឹម​បង្គា​។

    ​ទាក់ទង​នឹង​ករណីនេះ​ផងដែរ កសិករ​ម្នាក់​នៅក្នុង​ប្រទេស​ចិន ត្រូវបាន​គេ​រាយការណ៍​ថា បាន​ខាតបង់​ប្រា​ក់រហូ​តដល់ ១,៤០៤,១៤៣.១១ ដុល្លារ ដោយសារតែ​លទ្ធផល​នៃ​វីរុស​នេះ​។​

    ​សញ្ញាណ​ធម្មតា​នៃ​វីរុស​នេះ​នៅក្នុង​បង្គា អាច​ត្រូវបាន​គេ​មើលឃើញ​នៅពេលដែល​សម្បក​របស់​វា ចាប់ផ្តើម​ប្រែជា​ក្រហម និង​ទន់ មុនពេល​វា​លិច​ចូលក្នុង​បាត​ស្រះ​។ អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀត​ណា​ម លោក Phùng Đức Tiến បាន​អំពាវនាវ​ឱ្យមាន​ការការពារ​ការ​រត់ពន្ធ​សត្វ​បង្គា កូន​បង្គា និង​ចំណី​កសិកម្ម ដើម្បី​ការពារ​កុំ​ឲ្យ​មេរោគ​ឆ្លង​ចូល​ប្រទេស​វៀតណាម​។​

    ​នៅពេលនេះ​ទាន់ មិនទាន់មាន​សញ្ញា​ណាមួយ​នៃ​វីរុស​នេះ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​វៀតណាម​នោះទេ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ