• Apple បញ្ចេញ update ថ្មី បិទប្រហោងមិនឲ្យ Jailbreak បាន

    Apple បាន​បញ្ចេញ​កំណែ​ទម្រង់​ iOS 13.5.1 ​ដែល​មក​ជួសជុល​ចន្លោះ​ប្រហោង​ Zero-Day នៅ​ក្នុង iOS 13.5 ដែល​អាច​ឲ្យ​គេ Jailbreak លើ​ឧបករណ៍ iOS បាន។

    ​កំណែទម្រង់​ចុង​ក្រោយ​នេះ​បាន​បញ្ចេញ​ក្រោយ​ពី​ក្រុម​​ដែល​បាន​បង្កើត​នូវ​ឧបករណ៍​ Jailbreak ឈ្មោះ “unc0ver” សម្រាប់ iOS បាន​បញ្ចេញ​​ Software ជំនាន់​ថ្មី​របស់​ខ្លួន​មាន Version 5.0.0 ដែល​អាច Jailbreak រាល់​ iOS គ្រប់​ជំនាន់​នៅ​លើ iDevice គ្រប់​ស៊េរី បូក​រួម​ទាំង iOS 13.5 ដែល​ជា​ជំនាន់​ចុង​ក្រោយ​បំផុត​នា​ពេល​នោះ​។

    ​​ដូច​នេះ​សម្រាប់​​​ឧបករណ៍​ណា​ដែល​​បាន​ដំឡើង​ទៅ​កាន់ iOS 13.5.1 នឹង​មិន​អាច​ធ្វើ​ការ Jailbreak បាន​ត​ទៀត​នោះ​ទេ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ