• Floyd ​ជាប់​ជា​កីឡាករ​ល្អ​បំផុត​នៅ​លើ​លោក​នេះ ខណៈ Pacquiao បានត្រឹមលេខ​២?!

    Floyd Mayweather ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ​ជា​កីឡាករ​ប្រដាល់​សកល​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ​ខណៈ​ដែល​លេខ​២​វិញ​បាន​ទៅ​លើ Manny Pacquiao ​របស់​ហ្វីលីពីន។

    ​បើ​យោង​តាម BoxRec ​បាន​កំណត់​ឈ្មោះ​កីឡាករ​ប្រដាល់​សកល​ល្អ​បំផុត​នៅ​លើ​លោក​នេះ។ ​ក្នុង​នោះ​ដែរ ​គេ​សង្កេត​ឃើញ​ថា​មិន​មាន​ឈ្មោះ​វីរបុរស​ជា​ច្រើន ​ប៉ុន្តែ​បែរ​ជា​ជាប់ Floyd ​ទៅ​វិញ​ជា​អ្នក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១។ ​រូបគេ​មាន​កំណត់ត្រា​មិន​ចាញ់​ទាល់​តែ​សោះ​ក្នុង​អាជីព​កីឡាករ​ប្រដាល់​នេះ។ ដូច្នេះ​ហើយ ទើប​បាន​ជា​ជាប់​លេខ​១​នៅ​លើ​គេ​តែ​ម្ដង។ ខណៈ​ដែល​លេខ​២​វិញ ​បាន​ទៅ​លើ Manny Pacquiao ​របស់​ប្រទេស​ហ្វីលីពីន។

    ​Mike Tyson, Evander Holyfield និង ​Rocky Marciano ​មិន​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​ទាំង​១០​ក្នុង​ប្រវត្តិសាស្ត្រ​ឡើយ។ ស្រប​ពេល Muhammad Ali ​មាន​ឈ្មោះ​ក្នុង​បញ្ជី​១០​នាក់​នោះ​ដែរ តែ​ស្ថិត​នៅ​លេខ​៤៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ