• ទីបំផុត​! ប៉ូលិស​ដែល​សង្កត់.ក​ George Floyd​​ រហូត​ដាច់ខ្យល់​ស្លាប់​​ ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត

    ប៉ូលិស​ម្នាក់​ឈ្មោះ Derek Chauvin ត្រូវបាន​គេ​ថត​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​ដ៏​អមនុស្សធម៌​បំផុត ដោយបាន​លុតជង្គង់​សង្កត់​លើ​.​ក​បុរស​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ George Floyd អាយុ ៤៦ ឆ្នាំ ទៅនឹង​កម្រាល​ថ្ម ទាំង​ដៃ​ជាប់​ខ្នោះ​រើ​បម្រាស់​ពុំរួច ដែល​រហូត​ធ្វើ​ឲ្យ​គាត់​បាត់បង់​ស្មារតី និង​បាន​ស្លាប់​នៅពេល​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​។​

    ​តាមរយៈ​វីដេអូ​ដ៏​រន្ធត់ ប៉ូលិស​រូបនេះ បាន​យក​ជង្គង់​សង្កត់​.​ក Floyd ជា​ជនសង្ស័យ​គ្រឿងញៀន ជាប់​ពុំ​ព្រម​ដោះលែង​ឡើយ បើទោះជា​ជនរងគ្រោះ​បាន​ស្រែក​អង្វរ​ថា ពិបាក​ដង្ហើម និង​សូម្បី​មនុស្សម្នា​ស្នើសុំ​ឲ្យ​បញ្ឈប់​សកម្មភាព​ដ៏​ព្រៃផ្សៃ​នេះ​យ៉ាងណាក៏ដោយ​។​

    ​យ៉ាងណាមិញ ក្រោយពី​បាតុកម្ម​តវ៉ា ចំពោះ​ការស្លាប់​របស់ Floy បាន​ផ្ទះ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស ទីបំផុត ប៉ូលិស​រូបនេះ ក៏​ត្រូវបាន​ចាប់ខ្លួន និង​រួមទាំង​ប៉ូលិស​ពាក់ព័ន្ធ​ដទៃទៀត​។​

    ​យោងតាម​រដ្ឋអាជ្ញា​នៃ​តំបន់ Hennepin លោក Mike Freeman បាន​និយាយថា អតីត​ប៉ូលិស Chauvin បច្ចុប្បន្ន ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​កម្រិត​ទី​៣ និង​ឃាតកម្ម​កម្រិត​ទី​២​។ ចំណែក​មន្ត្រី​៣​នាក់​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ហេតុការណ៍​នេះ ក៏ត្រូវ​បាន​បញ្ចេញ​ចេញពី​កងកម្លាំង​ផងដែរ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ