• វៀតណាម​ ​ថានឹង​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមលើក​ទី​ ៣១ ទោះបីមានវិបត្តិកូវីដ១៩​ ក៏ដោយ!

    ​ភ្នំពេញ​៖​ប្រទេស​វៀតណាម​ដែល​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣១ ​ឆ្នាំ​២០២១​នោះ បាន​ប្ដេជ្ញា​មិន​រាថយ​ឡើយ​ ទោះបី​ពិភពលោក​មិនទាន់​ស្ងប់ស្ងាត់​ពី​ការ​រាតត្បាត​នៃ​មេរោគ​កូ​វីដ ១៩​ក៏ដោយ ។​

    ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​របស់​វៀតណាម មិន​ត្រឹមតែ​ប្រកាសថា​នឹងត្រូវ​តែ​ធ្វើជា​ម្ចាស់ផ្ទះ​នោះទេ​តែ​គេ​​បាន​ពង្រឹងសមត្ថភាព​អត្ត​ព​លិ​ក​និង​ធនធាន​របស់គេ​ទាំង​មន្ត្រី​រៀបចំ​ការប្រកួត​អ្នកបច្ចេកទេស​និង​បន្ត​រៀបចំ​កែលម្អ​ទីលាន​នានា​សម្រាប់​​បម្រើ​ឲ្យ​ការប្រកួត ។​

    ​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុ​ជាមាន​ប្រសា​ស​ន៏​ថា​ដោយសារតែ​វៀតណាម​មានការ​ប្ដេជ្ញា​​ខ្ពស់​បែបនេះហើយ​ទើប​កម្ពុជា​រៀបចំ​បញ្ជូន​កីឡាករ កីឡាការិនី​ទៅ​ហ្វឹកហាត់​រយៈពេល​យូរ​នៅក្រៅ​ប្រទេស​នោះ ។​លោក​បាន​បញ្ជាក់ថា​ឆ្នាំ​២០២១​គឺជា​ឆ្នាំ​ដែល​សំខាន់​ចុងក្រោយ​មុនពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ។​

    ​កម្ពុជា​ត្រូវការ​ពី​និត្យ​ពី​សមត្ថភាព​កីឡាករ កីឡាការិនី​របស់ខ្លួន​ជា​ចុងក្រោយ​នៅ​ឆ្នាំ​២០២១​នេះឯង ។​ឆ្នាំ​២០២៣​កម្ពុជា​ធ្វើជា​ម្ចាស់​​ផ្ទះ​ ហេតុនេះ​កម្ពុជា​ត្រូវតែ​ដណ្ដើមបាន​មេដាយ​ក្នុង​កម្រិត​សមស្រប​មួយ ។​ឆ្នាំ​២០២៣​គឺជា​ឆ្នាំ​ដែល​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ស្អាតស្អំ​ជាងគេ​ ព្រោះ​កម្ពុជា​មិន​ឆ្លៀត​យក​ព្រឹត្តិការណ៍​នេះ​ធ្វើជា​វេទិកា​ចែក​មេដាយ​គ្នា​ឡើយ ។​ នរណា​មាន​សមត្ថភាព​គឺ​ដណ្ដើមបាន​មេដាយ​ច្រើន ។​

    ​ស៊ី​ហ្គេម​លើក​ទី​៣១​ដែល​នឹងធ្វើ​នៅ​ទីក្រុង​ហាណូយ​នោះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​វៀតណាម​ត្រៀម​កីឡា​ចន្លោះ​ពី​៣៦​ទៅ​៤០​ប្រភេទ​ដើម្បី​ដាក់​ឲ្យ​ប្រកួត ។​តាម​ការគ្រោងទុក​ការប្រកួត​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២១​វិច្ឆិកា​ដល់​ថ្ងៃទី​២​ធ្នូ​ឆ្នាំ​២០២១ ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ