• Mike Tyson នឹងបាន​ជាង​ ១លានដុល្លារ​ ប្រសិនបើគាត់ព្រមប្រកួតជាមួយ McNeeley ម្តងទៀត

    (តិចសាស់)៖​ អតីតកីឡាករជេីងឯកខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក​ Mike Tyson នឹងទទួលបានទឹកប្រាក់ប្រមាណ​ ៩០០,០០០ផោន​ ដែលស្មេីនឹង​ ១.១លានដុល្លារជាថ្នូរនឹងការឡេីងសង្វៀនប្រកួតទល់នឹងដៃគូចាស់​ Peter McNeeley ម្តងទៀត។

    តាមរយ:ព័ត៌មានពី​ Dailymail បានចេញផ្សាយថា​ កីឡាករដែលមានរហស្សនាម​ Tiger King នោះ​ នឹងទទួលជាង​ ១លានដុល្លារភ្លាមៗ ប្រសិនបេី​ Tyson ព្រមចុះកិច្ចសន្យាប្រកួតទល់នឹងកីឡាករអាមេរិកដូចគ្នា​ McNeeley ជាលេីកទី២​ មែននោះ​ ដោយមិនគិតពីលទ្ធផលឈ្នះ-ចាញ់ឡេីយ​ និងអាចទទួលបានបន្ថែមពីលេីនេះទៀតផងដែរ។

    នៅចាំបានថា​ Tyson ដែលមានវ័យ​ ៥៣ឆ្នាំទៅហេីយនោះ​ ធ្លាប់ផ្តួល​កីឡាករទម្ងន់ធ្ងន់​ McNeeley សន្លប់លេីសង្វៀនត្រឹមតែ​ ៨៩វិនាទីក្នុងទឹកទី១​ ប៉ុណ្ណោះកាលពីឆ្នាំ១៩៩៥​ មុនប្រកាសចូលនិវត្តន៍ពីអាជីពឈឺសាច់នេះមានរយ:ពេល​ ១៥ឆ្នាំមកហេីយ​ គ្រាដែល​ McNeeley ចូលនិវត្តន៍នៅឆ្នាំ២០០១។

    ក្រៅពី​ Peter McNeeley ក៏នៅមានគូសត្រូវចាស់​ Evander Holyfield និង​ Danny Williams សុទ្ធតែបានបង្ហាញមហិច្ឆតាចង់ប្រកួតជាមួយ​ Mike Tyson ក្រោយពេលរូបគេ​ (Tyson) បានបង្ហោះវីដេអូបានចេញហ្វឹកហាត់កាលពីខែមុនមកនៅលេីបណ្តាញ​ Instagram ជាច្រេីនលេីកច្រេីនសារ​ អមដោយពាក្យ​ «ឡេីងសង្វៀនឆាប់ៗ​» ទៀតនោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ