• កូរ៉េខាងជើង ប្រកាស​គាំទ្រ​ចិន ក្នុង​ការដាក់​សម្ពាធ លើ​ទីក្រុង​ហុងកុង

    ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃ​សៅរ៍​នេះ​បានប្រកាស​គាំទ្រ​សម្ព័ន្ធមិត្ត​តែមួយ​របស់ខ្លួន គឺ​ប្រទេស​ចិន​ដែល​បានធ្វើការ​សម្រេចចិត្ត​ចេញ​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ទីក្រុង​ហុងកុង ដោយ​កូរ៉េខាងជើង​ហៅ​វា​ថា​ជា​ជំហាន​ស្របច្បាប់​ក្នុងការ​ការពារ​សន្តិសុខ​រដ្ឋ​។​

    “​ដោយសារ​បញ្ហា​ហុងកុង ជា​បញ្ហា​ទាក់ទង​ទៅនឹង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ប្រទេស​ផ្សេងៗ ឬ​កងកម្លាំង​មិនមាន​សិទ្ធិ​ក្នុងការ​និយាយ​ពី​បញ្ហា​នោះឡើយ​”

    “​ពួកយើង​ប្រឆាំង​ដាច់ខាត និង​បដិសេធ​រាល់​ការជ្រៀតជ្រែក​ខាងក្រៅ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ក្នុង​ទីក្រុង​ហុងកុង​។​”

    ​ការប្រកាស​របស់​កូរ៉េខាងជើង​កើតឡើង ក្រោយពេល​រដ្ឋសភា​ចិន នៅ​សប្តាហ៍​នេះ​បាន​គាំទ្រ​សំណើរ​ច្បាប់ សន្តិសុខ​ជាតិ​សម្រាប់​ហុងកុង ដែល​អ្នកជំនាញ​បាន​មើលឃើញថា ច្បាប់​នោះ​នឹង​កម្រិត​សិទ្ធិ និង​សេរីភាព​របស់​ហុងកុង ដែលជា​អតីត​ដែនដី​អ​ណា​និគម​ន៍​របស់​អង់គ្លេស​។​

    ​ប្រធានាធិបតី​អា​មេ​រិច​ដូ​ណា​ល់ ត្រាំ​បានប្រកាស​ដក​ឋានៈ​ពាណិជ្ជកម្ម​ពិសេស ចេញពី​ក្រុង​ហុងកុង​ដោយសារ​ចិន​ដាក់​ច្បាប់​សន្តិសុខ​នោះ​លើ​ហុងកុង និង​បានប្រកាសថា ទីក្រុង​ហុងកុង​លែង មាន​ស្វ័យភាព​កម្រិត​ខ្ពស់​ពី​ចិន​ទៀតហើយ​។​

    ​កូរ៉េខាងជើង​កាលពី​លើ​ក​មុន បានប្រកាស​គាំទ្រ​ចំណាត់ការ​របស់​ទីក្រុង​ប៉េកាំង​ទៅលើ​ការតវ៉ា​នៅក្នុង​ហុងកុង និង​គាំទ្រ​គោលនយោបាយ “​ប្រទេសមួយ ប្រព័ន្ធ​ពីរ​” របស់​ចិន​។​

    ​ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ​ក្នុង​ឆ្នាំ ១៩៩៧​ក្រោម​កិច្ចព្រមព្រៀង​ផ្តល់​ស្វ័យភាព និង​សិទ្ធិសេរីភាព​ដល់ទី​ក្រុង​នេះ​សម្រាប់​រយៈពេល ៥០​ឆ្នាំ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ