• វិរៈសិល្បករ ផ្នែកចំរៀងអាយ៉ៃ លោកគ្រូ ឈិន ឈាង បានទទួលមរណភាពហើយ!

    វិរៈសិល្បករ ផ្នែកចំរៀងអាយ៉ៃគឺ លោកគ្រូ ឈិន ឈាង បានទទួលមរណភាពនៅរសៀលម៉ោង៣និង៤៥នាទី នៅគេហដ្ឋាន របស់គាត់ដែលស្ថិតនៅបឹងកក់ទី២ ខណ្ឌទួលគោក ខាងក្រោយវត្តនាគវ័ន្ត ។
    អាស្រ័យដូចបានជំរាបជូនខាងលើនេះសូមបងប្អូនសិល្បករ មេត្តាជ្រាបជាដំណឹង ។
    តាមសម្តីរបស់លោកស្រី អ៊ុក សុផា ត្រូវជាភរិយា បានរៀបរាប់ថា៖ លោកតាស្មៀនឈិន ឈៀង ជាបុត្រ លោកតា នាន់ឈិន(ស្មៀនឈិន) ជាអ្នកមច្រៀងអាយ៉ៃដែលមានឈ្មោះបោះសំឡេងតាំងពីទសវត្សរ៍៦០មកម្ល៉េះ។
    មកដល់ទសវត្សរ៍៨០ និង ៩០លោកតាកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំង លោកតាជាតួឯកល្ខោនយីកេ និងអាយ៉ៃរឿងនៅវិទ្យុជាតិិ ដែលធ្វេីឱ្យប្រជាជនខ្មែរជំនាន់នោះមិនអាចភ្លេចសំឡេងលោកបានឡើយ ហេីយក៏ចេះច្រៀងនិងលេងចាបុីដងវែងផងដែរ។
    មកដលឆ្នាំ២០០០ប្លាយ លោកតាហាក់បីដូចជាស្ងាត់ការសំដែងទៅៗតាមវ័យរសៀលទៅៗដែរ។ក្រោយមកឮដំណឹងថា៖លោកតាធ្លាក់ខ្លួនឈឺជាទម្ងន់ដែលសម្រាន្តនៅតែផ្ទះ ហើយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រុមគ្រួសារលោកតាបានផ្សាយដំណឹងថា៖ លោកតាកាន់តែយ៉ាប់ខ្លាំង ហើយរហូតដល់ម៉ោង៣ និង៣៥នាទីថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២០នេះ លោកគ្រូ ឈិន ឈាង
    បានទទួលមរណភាពនៅគេហដ្ឋានរបស់លោកគ្រូ។

    ប្រភព ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ