• ចប់! បង្គា ​ចាក់​បញ្ចូល​សារធាតុ​ស្រដៀង​ចាហួយ ជាង ១១ តោន ដឹកបីឡាន ចាប់បានលើផ្លូវជាតិលេខ៤ និងលេខ៣

    ភ្នំពេញ​៖ ដោយ​ទទួលបាន​ការណែនាំ​ពី​ឯកឧត្តម ផាន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) នៅ​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​សុក្រ ទី​២៩ ខែឧសភា ឆ្នាំ​២០២០ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដោយមាន​កិច្ចសហការ​ពី​មន្ត្រី​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​មានការ​សម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស្ទាក់​ឃាត់​រថយន្ត​ដឹក​គ្រឿង​សមុទ្រ​ចំនួន ៣ គ្រឿង នៅលើ​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌ​កំបូល និង​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​

    បន្ទាប់ពី​បាន​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រកឃើញ​បង្គា មាន​ចាក់​បញ្ចូល​សារធាតុ​ស្រដៀង​ចាហួយ ចំនួន ៤៤៩ កេស ស្មើនឹង ១១.២២៥ គីឡូក្រាម​។ ដោយមាន​ការឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រថយន្ត និង​វត្ថុតាង​ខាងលើ ត្រូវបាន​បញ្ជូនមក​អគ្គ​នាយកដ្ឋាន ក​.​ប​.​ប​. ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី​។​

    ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នឹង​បន្ត​ស្រាវជ្រាវ ស៊ើបអង្កេត និង​អនុវត្ត​តួនាទី​ភារកិច្ច​ដែល​ច្បាប់​បានផ្តល់​អាណត្តិ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​កិច្ចការពារ​អ្នកប្រើប្រាស់ ទាំង​ផ្នែក​សុខុមាលភាព ទាំង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​។​

    ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ សូម​ចូលរួម​សហការ​ផ្តល់ព័ត៌មាន ក្នុងករណី​មានការ​សង្ស័យ​ពាក់ព័ន្ធ ការ​ក្លែងបន្លំ​គុណភាព សុវត្ថិភាព​ទំនិញ និង​សេវា ដើម្បី​អគ្គនាយកដ្ឋាន​ចាត់វិធានការ​បាន​ទាន់ពេលវេលា​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ