• ហួសចិត្ត! ប្តីប្រលែងពស់វែកឲ្យទៅចឹកសម្លាប់ប្រពន្ធ ដើម្បីប្រមូលទ្រព្យសម្បត្តិ ទៅការស្រីក្មេង

    ឥណ្ឌា៖ បុរសជាប្តីម្នាក់ត្រូវបានគេរកឃើញថា បានប្រើប្រាស់ពស់វែកឲ្យទៅចឹកសម្លាប់ប្រពន្ធរបស់ខ្លួន ដើម្បីគាត់អាចយកទ្រព្យសម្បត្តិទៅរៀបការជាមួយនឹងនារីម្នាក់ផ្សេងទៀត។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Anchal រដ្ឋ Kerala ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ បើតាមសារព័ត៌មាន worldofbuzz បានចុះផ្សាយថា បុរសជាប្តី​មានឈ្មោះថា Sooraj អាយុ ២៧ឆ្នាំ មានប្រវត្តិរស់នៅក្នុងគ្រួសារក្រីក្រមួយហើយបច្ចុប្បន្នមានការងារជាបុគ្គលិកធនាគារ។

    ចំណែកឯស្រ្តីជាប្រពន្ធវិញមានឈ្មោះថា Uthra អាយុ ២៥ ឆ្នាំនិងជាកូនអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់។ កាលពីមួយឆ្នាំមុន ប្តីប្រពន្ធមួយគូនេះបានយល់ព្រមរៀបការជាមួយគ្នាតាមការរៀបចំរបស់ចាសទុំ ហើយតាមប្រពៃណីឥណ្ឌាគ្រួសារខាងស្រីដែលជាអ្នកមាននោះបានជូនថ្លៃបណ្តាការជាកាក់មាសចំនួន ១០០ កាក់ រថយន្តថ្មីមួយគ្រឿង និងលុយប្រមាណជា ៥០០,០០០ Rupees (៦,៥៩២ ដុល្លារអាមេរិក) ដល់កូនកំលោះ ហើយបន្ទាប់ពីរៀបការរួចទ្រព្យសម្បត្តិទាំងនេះត្រូវរក្សាទុកជាទ្រព្យរួមនៅក្នុងផ្ទះផងដែរ។

    ប្រភពខាងលើបានបន្តថា​ បើទោះជាពេលនេះមានកូនមួយរួចហើយក្តី តែលោក Sooraj ហាក់នៅតែមិនពេញចិត្តប្រពន្ធខ្លួនទាល់តែសោះ​ ហើយគាត់តែងមានគំនិតចង់សម្លាប់ប្រពន្ធដើម្បីប្រមូលទ្រព្យសម្បត្តិទៅរៀបការជាមួយនារីផ្សេងទៀតជានិច្ច។ លុះនៅថ្ងៃទី ២២ ខែមេសាកន្លងទៅនេះ លោក Sooraj បានទិញពស់វែកមួយក្បាលក្នុងតម្លៃ ៥,០០០ Rupees (៦៥.៩២ ដុល្លារអាមេរិក) និងយកទៅដាក់ក្នុងផ្ទះឲ្យចឹកប្រពន្ធ តែសំណាងល្អពេលនោះពេទ្យអាចជួយសង្គ្រោះជីវិតប្រពន្ធគាត់ទាន់ពេលវេលា។

    ក្រោយមកទៀតនៅក្នុងថ្ងៃទី ៦ ឧសភា លោក Sooraj បានទិញពស់វែកមួយក្បាលផ្សេងទៀតក្នុងតម្លៃដដែលយកទៅដាក់ឲ្យចឹកប្រពន្ធពេលកំពុងគេងលក់ ហើយនៅព្រឹកថ្ងៃទី ៧ ឧសភា ស្រ្តីជាប្រពន្ធត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើគ្រែហើយភ្លាមៗអាជ្ញាធរបានរកឃើញត្រឹមថា នាងស្លាប់ព្រោះតែពស់វែកចឹក។ យ៉ាងណាក្តី ករណីនេះហាក់មានការសង្ស័យជាខ្លាំងទើបក្រុមគ្រួសារខាងស្ត្រីរងគ្រោះប្តឹងប៉ូលិសឲ្យបន្តការស៊ើបអង្កេត ហើយកាលពីពេលថ្មីៗនេះទើបប៉ូលិសឥណ្ឌាអាចបំបែកសំណុំរឿងនិងបានរកឃើញការពិតគឺបុរសជាប្តីជាអ្នករៀបចំគំរោងសម្លាប់ប្រពន្ធបែបនេះសោះ។ បច្ចុប្បន្នលោក Sooraj ត្រូវបានប៉ូលិសចាប់ខ្លួននិងបញ្ជូនទៅតុលការដើម្បីកាត់ទោសតាមផ្លូវច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ