• ថៃចាយលុយជាង ១,៥ លានដុល្លារអាមេរិក ជម្រុញដល់ការនាំចេញស៊ុត ដើម្បីជួយតម្លៃក្នុងស្រុកកើនឡើងវិញ

    ថៃ៖ ខណៈការភ័យស្លន់ស្លោរ និងការសម្រុកទៅទិញទំនិញនៅក្នុងប្រទេសថៃហាក់ដូចជា មានភាពស្ងប់ស្ងាត់ជាងមុននៅពេលដែលវីរុសចាប់ផ្ដើមរាតត្បាតជាលើកដំបូង រដ្ឋាភិបាលគ្រោងនឹងធ្វើឲ្យប្រសើរឡើងនូវការនាំចេញស៊ុត ដើម្បីលើកកម្ពស់តម្លៃក្នុងស្រុក។

    លោក Whichai Phochanakij អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបាននិយាយថា អ្នកទទួលប្រឹក្សាផ្នែកស៊ុតបានយល់ព្រមកាលពីថ្ងៃអង្គារ ក្នុងការផ្ដល់ថវិកាចំនួន ៥០ លានបាត (ប្រហែល ១.៥ លានដុល្លារ) ដែលជាចំណែកពីពីមូលនិធិជំនួយរបស់កសិករ ដើម្បីគាំទ្រដល់កសិករពាណិជ្ជករ និងអ្នកនាំចេញដោយចំណាយថ្លៃដើមដូចជា វេចខ្ចប់ដឹកជញ្ជូន និងការត្រួតពិនិត្យគុណភាពនៅចន្លោះថ្ងៃទី១ ខែមិថុនាដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។

    ជមួយគ្នានេះដែរការផ្លាស់ប្ដូរនេះមានគោលបំណងជួយបន្ធូរបន្ថយការលំបាករបស់កសិករ និងពាណិជ្ជករ ខណៈតម្លៃបានធ្លាក់ចុះ ហើយការប្រើប្រាស់ក្នុងស្រុកមានប្រហែល ៣៨-៣៩ លានពងក្នុងមួយថ្ងៃ។ យោងតាមលោក Mongkol Pipatsatayawong ប្រធានសមាគមអ្នកនាំចេញ ពងមាន់ពីកសិដ្ឋានបាននិយាយថា តម្លៃក្នុងស្រុកបានចាប់ផ្តើមធ្លាក់ចុះនៅពេលដែលរដ្ឋាភិបាលបានបិទកាលនាំចេញពងមាន់ និងហាមឃាត់មិនឲ្យតម្លៃកាលពីចុងខែមីនា រហូតដល់ចុងខែមេសាដើម្បីធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក។

    លោកបានបន្ថែមថា ទោះបីក្រសួងពាណិជ្ជកម្មបានអនុញ្ញាតឱ្យនាំចេញស៊ុតពីដើមខែឧសភា ក៏ដោយពួកគេនៅតែមិនទាន់ងើបឡើងវិញនៅឡើយទេ ខណៈដែលប្រទេសនាំចូលសំខាន់ៗដូចជា ហុងកុង និងសឹង្ហបុរីប្តូរទៅទិញពីប្រទេសដទៃទៀតដោយបន្សល់ទុកនូវស៊ុតប្រមាណ ១០០ លាននៅក្នុងទីផ្សារក្នុងស្រុក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]acebook.com

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ