• Premier League នឹងចាប់ផ្តើមប្រកួតវិញថ្ងៃទី១៧ ខែមិថុនា និងបញ្ចប់វិញនៅថ្ងៃទី០២-សីហានេះ

    (ក្រុងឡុងដ៍)៖ លីគកំពូលអង់គ្លេស Premier League នឹងចាប់ផ្តើមប្រកួតឡើងវិញចាប់ពីថ្ងៃទី១៧ ខែមិថុនា និងបញ្ចប់ទៅវិញនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០។

    តាមរយ:ព័ត៌មាន Dailymail បានចេញផ្សាយថា PL នឹងបន្តធ្វេីតេស្តបុគ្គលិក និងកីឡាករ មុនចូលទីលានប្រកួតបិទទ្វារដូច Bundesliga របស់អាល្លឺម៉ង់ ដែលបានចាប់ផ្តើមប្រកួត២សប្តាហ៍មកនេះ។

    ២ប្រកួតចាប់ផ្តើមលេងមុនគេនៅរាត្រីពុធ ទី១៧ ខែមិថុនា ដើម្បីបញ្ចប់សប្តាហ៍ទី២៩ នោះ គឺជាការជួបគ្នារវាង Manchester City ប៉ះ Arsenal និង Aston Villa ជួប Sheffield United មុនពេលកាលបរិច្ឆេទពេញនឹងត្រូវធ្វើឡើងព្រមគ្នានាថ្ងៃទី១៩ ខែមិថុនា។

    Premier League នៅសល់ ៩សប្តាហ៍ ដើម្បីបញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ ដោយពេញលេញ និងមានក្រុមហង្សក្រហម Liverpool បានកំពុងនាំមុខកំពូលតារាងដាច់ ២៥ពិន្ទុ និងត្រូវការឈ្នះតែ២ប្រកួតទៀតប៉ុណ្ណោះ ដើម្បីលើកពានផងដែរ ក្រោយខកខាន ៣០ឆ្នាំមកនេះ គិតចាប់តាំងពីឆ្នា១៩៩០ មក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ