• បុរស​ម្នាក់​ លោត​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ផ្សារ​អូ​ឡាំ​ព្យា បណ្ដា​លឲ្យ​ស្លាប់​មួយ​រំពេច

    ភ្នំពេញ ៖ មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​នៅក្បែរ អគារ​ផ្សារ អូ​ឡាំ​ព្យា បានឃើញ​បុរស​ម្នាក់​មិនដឹងថា មាន​វិបត្តិ​អ្វី​បាន​ដើរ​នៅលើ​ស្ពាន អគារ​ផ្សារ អូ​ឡាំ​ព្យា ស្រាប់តែ​លោត​ពី អគារ​ស្ពាន​ចុះមក​ក្រោម បណ្ដាល​ឲ្យ​ស្លាប់​មួយ​រំពេច កាលពី​វេលា​ម៉ោង​៦​និង​០០ នាទី​ល្ងាច ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត ក្នុង​សង្កាត់​វាល់វង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​

    បើ​យោងតាម​ការបញ្ជាក់ ពីរ​សន្តិសុខ​ដែរ យាម​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ដំបូង​គាត់​ឃើញ​ជនរងគ្រោះ​ខាងលើ ស្រងូតស្រងាត់​ដើរ​ចុះ​ដើរ​ឡើង នៅលើ​ស្ពាន​អគារ​ផ្សារ​អូ​ឡាំ​ព្យា មួយ​ស្ទុះ​ក្រោយមក​ទើប​បុរសរងគ្រោះ បានសម្រេច​លោត​សម្លាប់ខ្លួន​ពី​ស្ពាន​អគារ​ជាន់​ទី​៥​ផ្សារ​អូ​ឡាំ​ព្យា បណ្ដោយ​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​នៅនឹងកន្លែង​កើតហេតុ និង​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ បាន​ហៅ​រថយន្ត​ដឹក​សព ដឹក​យកទៅ​ទុក​នៅ​វត្ត​ទឹកថ្លា រង់ចាំ​ក្រុមគ្រួសារ​មក​ទទួល យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ