• អ្នកកីឡាកាសល្បីឈ្មោះ Rey Mysterio ត្រៀមចូលនិវត្តន៍ក្នុងវ័យ ៤៥ ឆ្នាំ

    Rey Mysterio អ្នកកីឡាកាស WWE របស់ស្ថាប័ន RAW បានប្រកាសចូលនិវត្តន៍ ពីអាជីពជាអ្នកកីឡាកាសហើយ កាលពីម្សិលមិញនេះ ដោយនឹងមានពិធីលាអ្នកគាំទ្រ នៅសប្តាហ៍ក្រោយនេះ ។

    ការប្រកាសចូលនិវត្តន៍នេះគឺដោយសារតែកុងត្រារបស់គេនៅ WWE នឹងផុតនៅខែក្រោយនេះ ហើយស្ថាប័ននេះមិនបន្តកុងត្រាជាមួយនឹងរូបគេបន្តឡើយ។ ការចូលនិវត្ដន៍នេះ​ ប្រហែលមិនមែនបញ្ចប់អាជីពកីឡាកាសឡើយ ព្រោះអ្នកកីឡាកាសរូបនេះ មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង និងមានសង្វៀនប្រកួតជាច្រើនស្វាគមន់៍រូបគេ។

    គួរបញ្ជាក់ដែរថា អ្នកកីឡាកាសវ័យ ៤៥ ឆ្នាំរូបនេះ មានភាពល្បីល្បាញខ្លាំងដោយសារតែមានចំណុងប្លែកពីគេ ត្រង់ពាក់ស្រោមមុខ ហើយរូបគេមានមាឌល្អិត និង ទម្ងន់ស្រាល ដែលមានក្បាច់សម្លាប់គួរឱ្យចាប់អារម្មណ៍ជាច្រើន ជាងអ្នកកីឡាកាសដទៃ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ