• Love Riya ​យកលុយទៅចែកអ្នកក្រីក្រ តែចតឡានមិនត្រឹមត្រូវ ត្រូវគេរិះគន់យ៉ាងធ្ងន់ៗ

    កាលពីល្ងាចថ្ងៃទី ២៦ ឧសភា ២០២០ កន្លងទៅនេះ មហាជនបានប្រទះឃើញរថយន្តស៊េរីទំនើបបំផុតម៉ាក Rolls Royce ដែលត្រូវបានគេស្គាល់ច្បាស់ថាជារថយន្តរបស់តារាអនឡានដ៏ល្បីឈ្មោះម្នាក់ គឺអ្នកនាង  Love Riya

    តាមរយៈវីដេអូខ្លីមួយដែលត្រូវបានគេចែករំលែកព្រោងព្រាតនោះ គឺបង្ហាញពីរថយន្តរបស់អ្នកមេម៉ាយសាច់ខ្ចី ចតបញ្ច្រាសផ្លូវបណ្ដាលឱ្យកកស្ទះ ព្រមទាំងមានប្រជាការពារផ្លុំកញ្ចែឆ្វេចឆ្វាញជួយសម្រួលទៀត ។ ក្រោយពីបែកធ្លាយវីដេអូនោះបណ្ដាលឱ្យអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុក តិកតុក ផ្ទុះការរិះគន់ និងប្រើពាក្យអសុរោះជាច្រើនលើរូបនាង អ្នកខ្លះថាឡានថ្លៃតែម្ចាស់ឡានមិនថ្លៃជាដើម ។

    ដោយឡែកស្របពេលកំពុងទទួលព្យុះរិះគន់នេះដែរ អ្នកនាង Love Riya មិនបាននទុកឱ្យគេរិះគន់ទាំងមិនដឹងស ខ្មៅ នោះឡើយ នាងបានចេញមុខបំភ្លឺការពិតគ្រប់បែបយ៉ាង ។ បើតាមវីដេអូ Live មួយអ្នកនាង Love Riya បានឱ្យដឹងថា តាមការពិតនៅថ្ងៃនោះអ្នកនាងបានទៅអុជធូបបន់ស្រន់ព្រះអង្គដង្កើរមែន ហើយនៅថ្ងៃនោះដែរអ្នកនាងបានឃើញក្មេងៗ និងជនចាស់ជរាមួយចំនួននៅទីនោះក៏ចង់ធ្វើបុណ្យចែកលុយដល់ពួកគាត់ ។

    Love Riya បន្តថាស្របពេលដែលកំពុងតែចែកលុយនោះ ស្រាប់តែមានអ្នកមកចោមរោមយកលុយកាន់តែច្រើនទៅៗ រហូតនាំឱ្យមានប្រជាការពារមកជួយសម្រួល ហើយពេលនោះដែរឡានរបស់អ្នកនាងបានចតនៅម្ខាងផ្លូវឯណោះ ។ ដោយសារឃើញមានអ្នកចោមរោមច្រើនពេក តែកុងឡានរបស់អ្នកនាងក៏មានភាពស្លន់ស្លោ មិនបានគិតច្រើនក៏បានបត់ឡានចូលចតមួយភ្លែតដើម្បីទៅទទួលអ្នកនាងតែប៉ុណ្ណោះ មិនបានចតទុកយូរឡើយ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ