• សេវាឡានក្រុងសាធារណៈ គ្រោងនឹងដំណើរការឡើងវិញ ប៉ុន្តែក្នុងមួយឡានជិះបានតែ ២០ នាក់គត់

    បើតាមទំព័រហ្វេសប៊ុកទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបើកឱ្យដំណើរការសេវារថយន្តក្រុងសាធារណៈឡើងវិញហើយអំឡុងពេលមានវិបត្តិនៃជំងឺកូវីដ ១៩ ប៉ុន្តែយ៉ាងណាក្នុងរថយន្តក្រុងមួយគ្រឿងអនុញ្ញាតឱ្យមានអ្នកដំណើរត្រឹម ២០ នាក់ប៉ុណ្ណោះ ។

    លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (CITY BUS) ថ្លែងនៅក្នុងកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីការរក្សាអនាម័យ និង វិធានការបង្ការជំងឺឆ្លង ក្រោមទិសស្លោក «គ្មានការចម្លងមេរោគកូវីដ ១៩ ពីអ្នកបើកបរ និង អ្នកប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ» នៅព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា ពេលបើកដំណើរការសេវារថយន្តក្រុងសាធារណៈឡើងវិញ អំឡុងពេលមានវិបត្តិកូវីដ ១៩ នេះ គ្រោងនឹងមានវិធានការមួយចំនួន ដើម្បីអនុវត្តក្នុងគោលទប់ស្កាត់ការរាតត្បាតជំងឺនេះ។

    វិធានការនោះ មានដូចជា ការប្រើប្រាស់ទឹកអាល់កុលសម្រាប់អ្នកដំណើរ, ការវាស់កម្ដៅ, តម្រូវឲ្យពាក់ម៉ាសពេលជិះរថយន្តក្រុង, ការរក្សាគម្លាតរវាងអ្នកជិះ និងអ្នកជិះ និងការដាក់ឲ្យមានប្រដាប់សម្រាប់សម្លាប់មេរោគ នៅក្នុងរថយន្តក្រុងផងដែរ ។ ជាមួយគ្នានោះដែរ អភិបាលនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងខាងលើបានបញ្ជាក់ថា នឹងរៀបចំឱ្យមានខ្វែងកៅអី ដើម្បីយើងទុកចន្លោះឃ្លាតពីគ្នាឱ្យបានចម្ងាយយ៉ាងតិច ១ ម៉ែត្រកន្លះផងដែរ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ