• មហាជន​ផ្ទុះ​កំហឹង ទៅលើទង្វើ​ប៉ូលីស​ចាប់​វ៉ៃខ្នោះ​ជនសង្ស័យម្នាក់ ដោយយក​ជង្គង់​សង្កត់​.​ក រហូត​ដាច់ខ្យល់ស្លាប់

    អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត កំពុងពុះ​កញ្ជ្រោល​យ៉ាងខ្លាំង ចំពោះ​វីដេអូ​មួយ​បានបង្ហាញ​ឲ្យ​ឃើញ​ទង្វើ​ដ៏​សាហាវ​របស់​ប៉ូលីស​ស្បែក​សម្នាក់ ដែល​បាន​យក​ជង្គង់​ទៅ​សង្កត់​.​ក​របស់​ស្បែក​ខ្មៅ​ម្នាក់ ដែល​ក្រោយមក ត្រូវបាន​គេ​រាយការណ៍​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​។​

    ​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​មាន​ឈ្មោះថា George Flord ។ នៅក្នុង​វីដេអូ George អាច​ត្រូវបាន​គេ​មើលឃើញថា ត្រូវបាន​ខ្ទប់​ជាប់​ដោយ​ជង្គង់​ទៅនឹង​កញ្ចឹងក​របស់គាត់ ពី​សំណាក់​មន្ត្រី​ប៉ូលីស​ម្នាក់​។ ហើយ​ច្បាស់​ណាស់​ថា គាត់​ពិតជា​កំពុង​ឈឺចាប់ និង​រង​ទុក្ខ​ជាខ្លាំង​។​

    George ត្រូវបាន​លឺ​ស្រែក​ដដែលៗ​ថា “​ខ្ញុំ​មិនអាច​ដកដង្ហើម​បានទេៗ​!!” ប៉ុន្តែ​មន្ត្រី​នោះ​មិនបាន​យកចិត្តទុកដាក់​នឹង​ការលំបាក​ទ្រាំ​ខ្លាំង​របស់គាត់​ឡើយ​។

    ​ពិតណាស់ George មិនអាច​ក្រោកឈរ​បានទេ ព្រោះតែ​ទំងន់​របស់​មនុស្ស​ទាំង​មូល បាននិងកំពុង​សង្កត់​.​ក​របស់គាត់ ហើយ​គាត់​ត្រូវបាន​គេ​ដាក់​ខ្នោះ​ទៀត​។ George អាច​ទួញ​ថ្ងូរ​នូវ​ពាក្យ​ទាំងនេះ​ឡើងវិញ​ដដែល​ថា «​ខ្ញុំ​មិនអាច​ដកដង្ហើម​បានទេ លោក​ប៉ូលីស​!»​។​

    ​ពួកគេ​បាន​បញ្ជា​ឱ្យ​គាត់​ក្រោក​ឡើង ហើយ​ចូលទៅក្នុង​ឡាន​ប៉ូលីស ប៉ុន្តែ​មន្ត្រី​ដែល​នៅ​ខាងលើ George នឹង​មិនបាន​ក្រោក​ចេញ​ទេ បើទោះជា George បាន​ប្រាប់​ពួកគេ​ថា​អ្វីៗ​គ្រប់យ៉ាង​ឈឺចាប់ ហើយ​ស្នើសុំ​ទឹក​ខ្លះ​ផឹក​ក៏ដោយ​។ ការ​អង្វរក ហាក់​បាន​មិនលឺ​ដល់​មន្ត្រី​ប៉ូលីស​ត្រចៀក​ថ្លង់​នោះឡើយ បើ​ទោះ​សំលេង​ថ្ងូរ​កាន់តែខ្លាំង​ឡើងៗ​។​

    ​អ្នកធ្វើដំណើរ​ឆ្លងកាត់ បានចាប់ផ្តើម​សាកសួរ​មន្ត្រី​នោះ ចំពោះ​មូលហេតុ​អ្វីដែល​ពួកគេ​កំពុង​ធ្វើ ហើយ​ម្នាក់​ក្នុងចំណោម​ពួកគេ​បាន​កត់សម្គាល់ថា ច្រមុះ​របស់ George បានចាប់ផ្តើម​ហូរឈាម​។ មនុស្ស​កាន់តែច្រើន​បានមក​រិះគន់​មន្ត្រី​ទាំងនោះ ចំពោះ​ការប្រើប្រាស់​កម្លាំង​ហួសប្រមាណ​របស់​ពួកគេ​។​

    ​ទោះយ៉ាងណា មន្ត្រី​រូបនោះ​បាន​បដិសេធ​ក្រោក​ចេញពី​ទីតាំង​នោះឡើយ ទោះបី​ជាមាន​ការទទូច​សុំ​ពី​សំណាក់​សាធារណៈជន​ក៏ដោយ​។​

    ​មនុស្សម្នា​ដែល​ប្រមូលផ្តុំ​នៅ​ទី​នោះបាន​និយាយថា វា​មិនមែន​អំពី​គ្រឿងញៀន​ទេ តែ​វា​អមនុស្សធម៌​សម្រាប់​ពួកគេ​ក្នុង​ការធ្វើ​អ្វីដែល​ពួកគេ​កំពុង​ធ្វើ​។ George មិនបាន​និយាយ​អ្វី​ទៀត​ទេ ហើយ​គាត់​បន្ទាប់មក ក៏​បាត់បង់​ស្មារតី​។​

    George ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ប៉ុន្តែ ជា​អកុសល គាត់​ត្រូ​បាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​ទៅហើយ​។​

    ​ក្រោយ​ហេតុការណ៍​នេះ​កើតឡើង ចៅហ្វាយក្រុង Jacob Frey ក៏បាន​បញ្ជាក់ថា មន្ត្រី​៤​នាក់ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់ George Floyd ។ បច្ចុប្បន្ន FBI កំពុងបើក​ការស៊ើបអង្កេត​ករណីនេះ​ហើយ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ