• អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដកហូតបានសាច់សត្វព្រៃបានជាង៧០Kg សត្វអណ្តើករស់១០ក្បាល ព្រមទាំងស្នូក និងទ្រូងអណ្តើក៥០Kg ទៀតពីភោជនីយដ្ឋានមួយនៅកោះកុង

    យោងតាមការបញ្ជាក់ពី អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance Cambodia) បានអោយដឹងថា ជាលទ្ធផលពីការឆ្នក់ចាប់មួយនៅក្នុងខែនេះ ដោយក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើការដកហូតសាច់សត្វព្រៃទម្ងន់៧១គីឡូក្រាម សត្វអណ្តើកទឹករស់ចំនួន១០ក្បាល ព្រមទាំងស្នូក និងទ្រូងអណ្តើកយ៉ាងច្រើនដែលមានទម្ងន់៥០គីឡូក្រាមពីភោជនីយដ្ឋានមួយកន្លែងក្នុងខេត្តកោះកុង។

    ចំពោះសត្វអណ្តើកដែលនៅរស់ក្រុមការងារក៏បានដោះលែងអោយត្រលប់ចូលទៅក្នុងព្រៃវិញ និងរីឯសាច់សត្វព្រៃត្រូវបានដុតបំផ្លាញចោល។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជាសូមបញ្ឈប់ការបរិភោគសាច់សត្វព្រៃ#StopEatingWildlife campaign។ ការបរិភោគសាច់សត្វព្រៃគឺជាការជំរុញអោយមានការសម្លាប់យ៉ាងរង្គាលចំពោះសត្វព្រៃកម្ពុជា ហើយក៏ជាការគំរាមកំហែងដោយផ្ទាល់មួយចំពោះសុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ