• កម្ពុជា ប្រកាសហាមឃាត់ការនាំចូលមាន់ពីបរទេសជាបណ្ដោះអាសន្ន ដើម្បីរក្សាស្ថិរភាពតម្លៃសាច់មាន់ក្នុងស្រុក

    ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទបានប្រកាសថា នឹងហាមឃាត់ជាបណ្ដោះអាសន្ននូវការនាំចូលមាន់ពីក្រៅស្រុក ដើម្បីរក្សាស្ថិរភាពតម្លៃសាច់មាន់ក្នុងស្រុក។ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរឹតបន្តឹងការនាំចូលសត្វជ្រូកមកកម្ពុជា នាថ្ងៃទី២១ ខែឧសភាកន្លងទៅនេះ ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ដោយសារតម្លៃសាច់មាន់ក្នុងស្រុកមានការធ្លាក់ចុះយ៉ាងខ្លាំង អគ្គនាយដ្ឋានបានសំរេចហាមឃាត់ការនាំចូលសាច់ពីក្រៅស្រុកដើម្បីជួយស្តារតម្លៃសាច់មាន់ក្នុងស្រុក។

    ឯកឧត្តមបានបញ្ជាក់ផងដែរថា តម្លៃសាច់មាន់ក្នុងស្រុកបច្ចុប្បន្នមានកម្រិតទាប ភាគច្រើនគឺដោយសារតែការផ្គត់ផ្គង់លើសទីផ្សារ បើទោះបីជាអគ្គនាយកដ្ឋានបានហាមឃាត់ការនាំចូលមាន់ពីក្រៅស្រុកក៏ដោយ ក៏តម្លៃសាច់មាន់ក្នុងស្រុកមិនបានស្ទុះងើបឡើងវិញនោះទេ។ បន្ថែមពីនេះ បន្ទាប់ពីការស្រាវជ្រាវនិងការស៊ើបអង្កេតស៊ីជម្រៅពីសំណាក់អាជ្ញាធរបានរកឃើញថា មូលហេតុចម្បងនៃការធ្លាក់ចុះតម្លៃមាន់ក្នុងស្រុក គឺថាកសិករមិនមានផែនការក្នុងការចិញ្ចឹមច្បាស់លាស់ដែលបណ្តាលឱ្យចំនួនមាន់លើសតម្រូវការ ដូច្នេះតម្លៃបានធ្លាក់ចុះ។

    យោងតាមស្ថិតិពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា តម្រូវការសាច់ក្នុងស្រុកមានចំនួន ២៩០,០០០ តោនកាលពីឆ្នាំមុន ប៉ុន្តែផលិតកម្មក្នុងស្រុកមានតែ ២៤០,០០០ តោនហើយសាច់ដែលនៅសល់ចំនួន ៥ ម៉ឺនតោនត្រូវនាំចូលពីបរទេសដែលស្មើនឹងប្រមាណ ២០% នៃតម្រូវការ។ ក្រសួងបានចង្អុលបង្ហាញថានៅឆ្នាំ២០១៨ ប្រទេសកម្ពុជាបានចិញ្ចឹមបសុបក្សី​ និងសត្វមានជីវិតសរុបចំនួន ៤៥ លានក្បាលក្នុងនោះមានគោក្របី ២.៧៧ លានក្បាល ជ្រូក ២.១៨ លានក្បាល និងមាន់និងទា ៤០ លានក្បាល។

    ជាមួយនឹងការកើនឡើងនូវប្រាក់ចំណូលរបស់ប្រជាជន និងការកែលំអកម្រិតជីវភាព តម្រូវការសាច់នៅកម្ពុជានឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅឆ្នាំ ២០៣០ គេរំពឹងថាតម្រូវការសាច់នឹងកើនឡើងដល់ ៣៤០,០០០ តោន។ ខណៈបច្ចុប្បន្ននេះការប្រើប្រាស់សាច់ក្នុងមនុស្សម្នាក់នៅកម្ពុជាមានចំនួន ១៧.៦ គីឡូក្រាមក្នុងមួយឆ្នាំ ហើយភាគច្រើនជាសាច់ជ្រូក (៩.២៩ គីឡូក្រាម) បន្ទាប់មកសាច់គោ (៥ គីឡូក្រាម) សាច់មាន់ និងសាច់ទាមានចំនួន ៣.៣ គីឡូក្រាម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ