• សូមប្រុងប្រយ័ត្ន! មានករណីបន្លំលិខិត បង្ខំប្រជាពល​រដ្ឋឲ្យទិញបំពង់ពន្លត់អគ្គីភ័យ

    នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ក្រសួង​មហាផ្ទៃ​ បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ ​ក៏ដូច​ជា​​ម្ចាស់​គោល​ដៅ​ទូទាំង​ប្រទេស​ទាំងអស់ មេត្តា​ជ្រាប​ថា​​ សុំកុំ​ទទួល​យក​នៅ​លិខិត​ស្នាម​រឺឬលិខិត​បញ្ជាក់​ណា​មួយ​ ដែល​មិន​មែន​ចេញ​ជាផ្លូវ​ការ​ដោយ​ អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ឬស្នងការដ្ឋាននគរបាល​រាជធានី​-ខេត្ត​ទើបផ្លូវការ ។

    សេចក្ដីអំពាវនាវខាងលើនេះ​ បានសរសេរនៅលើផេក នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ កាលពីរសៀលថ្ងៃទី ២២ ខែឧសភា ក្រោយពីមានប្រជាពលរដ្ឋជាច្រេីនបានសួរមក pege​​ របស់នាយកដ្ឋានសួរអំពីកម្លាំងនគរបាលអគ្គីភ័យរៀងរាល់តែងតែដេីរបង្ខំប្រជាពល​រដ្ឋឲទិញបំពង់ពន្លត់អគ្គីភ័យ ឬទាថ្លៃសេវាត្រួតពិនិត្យបំពង់​អគ្គីភ័យ ឬតម្រូវបិទបណ្ណលើបំពង់អគ្គីភ័យរបស់ពួកគាត់ពី១០$ ទៅ២០$ ក្នុងបំពង់។

    នាយកដ្ឋានបានបញ្ជាក់ទៀតថា ចំពោះលិខិតបញ្ជាក់ ឬបណ្ណ ដូចបានបង្ហាញជូនខាងក្រោមនេះ គឺអនុវត្តផ្ទុយ ប្រកាសរបស់ ក្រសួងមហាផ្ទៃលេខ ៦៣៨០ ប្រ.ក (ស្តីពីការប្រគល់សិទ្ទិត្រួតពិនិត្យសំណង់និងគោលដៅដែលតម្រូវអោយមានប្លង់ប្រពន្ធ័បង្ការ និងពន្លត់អគ្គីភ័យចុះថ្ងៃ ទី១៧ខែកក្កដាឆ្នាំ២០១៩) និង សេចក្តីណែនាំលេខ០១២ ស.ណ.ន របស់អគ្គស្នងការនគរបាលជាតិ ស្តីពីការចេញលិខិត ឬបណ្ណត្រួតពិនិត្យអំពីគុណភាពប្រសិទ្ធិភាពលើឧបករណ៏ សម្ភារ បរិក្ខា បង្ការពន្លត់អគ្គីភ័យនិងការបញ្ជាក់ទទួល ស្គាល់លើប្រពន្ធ័សុវត្ថិភាពបង្ការពន្លត់អគ្គីភ័យតាមគោលដៅ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ