• ដោយសារតែកូវីដ១៩ ធ្វើឲ្យស្រីរកស៊ីសេវាផ្លូវភេទនៅថៃរាប់ម៉ឺននាក់បាត់បង់ការងារ

    ថៃ៖ បើយោងតាមសារព័ត៌មាន bangkokpost បានចុះផ្សាយថា វិបត្តិនៃជំងឺកូវីដ ១៩ បានធ្វើឲ្យស្រីរកស៊ីផ្លូវភេទនៅក្នុងប្រទេសថៃរាប់ម៉ឺននាក់បាត់បង់ឱកាសរកប្រាក់ចំណូល ហើយពួកគាត់ក៏កំពុងតែជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរផងដែរ។

    បើយោងតាមលោកស្រី Suparnee Pongruengphant ប្រធានគម្រោងសម្រាប់សមភាពយេនឌ័រនិងការបញ្ចូលសង្គមដែលជាកម្មវិធីអភិវឌ្ឍន៍មួយរបស់អង្គការសហប្រជាជាតិនោះបានបញ្ជាក់ថា យ៉ាងហោចណាស់មានអ្នករកស៊ីផ្លូវភេទក្នុងប្រទេសថៃចំនួន ២០០ ០០០ នាក់បានបាត់បង់ការងារបន្ទាប់ពីរដ្ឋាភិបាលសម្រេចឲ្យអាជីវកម្មក្លឹបរាត្រី និងកន្លែងផ្ដល់សេវាកំសាន្តពេលរាត្រីផ្សេងៗត្រូវបិទទ្វារដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ ១៩។

    បន្ទាប់ពីបាត់បង់ចំណូលតាមរយៈការផ្តល់សេវាផ្លូវភេទរួច ក្រុមពលរដ្ឋទាំងនោះត្រូវរងនូវផលប៉ះពាល់យ៉ាងខ្លាំងព្រោះពួកគាត់គ្មានប្រាក់បម្រុងទុកសម្រាប់ចាយវាយឡើយ ហើយពួកគាត់ក៏មិនអាចទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗពីរដ្ឋាភិបាលដែរ ព្រោះពួកគាត់មិនមែនជាបុគ្គលិកផ្លូវការនៅក្នុងសា្ថប័នស្របច្បាប់ណាមួយ ឬស្ថិតនៅក្នុងក្រុមពលរដ្ឋងាយរងគ្រោះដែលត្រូវទទួលបានជំនួយពីរដ្ឋាភិបាលនោះទេ។

    អ្វីដែលជាបញ្ហាសំខាន់មួយទៀតនោះគឺពួកគាត់ជាមនុស្សដែលគ្មានការអប់រខ្ពស់ ដូចនេះហើយពួកគាត់ក៏មិនអាចទៅរកការងារថ្មីផ្សេងទៀតបានដែរ។ ជាក់ស្តែងការស្ទង់មតិមួយបានរកឃើញថា មានស្រ្តីរកស៊ីផ្លូវភេទនៅក្នុងក្រុងបាងកករាប់ពាន់អ្នកបានដើរដាក់ពាក្យធ្វើការងារដែលមានប្រាក់ខែត្រឹមតែ ៥ ០០០ បាត (១៥៦ ដុល្លារ) ក្នុងមួយខែប៉ុណ្ណោះ តែពួកគាត់ត្រូវបានគេបដិសេដទាំងអស់។

    លោកស្រី Suparnee Pongruengphant បានអំពាវឲ្យមានការជួយសង្គ្រោះជាបន្ទាន់ចំពោះក្រុមស្ត្រីរកផ្លូវភេទដែលកំពុងរងផលប៉ះពាល់ទាំងនេះ ព្រោះថាមិនដឹងពេលណាទើបសេវាកំសាន្តពេលរាត្រីអាចបើកជាធម្មតាវិញបាននោះទេ និងបើទោះជាសេវាកំសាន្តពេលរាត្រីត្រូវបើកដំណើរការវិញក្នុងពេលខាងមុខក៏ដោយ ក៏ពួកគាត់មិនអាចមានការងាធ្វើវិញភ្លាមបានដែរ ប្រសិនបើគេនៅមិនទាន់រកឃើញវ៉ាក់សាំងការពារមេរោគកូវីដ ១៩ នោះ ព្រោះថាពួកគាត់ត្រូវបានគេចាត់ទុកជាក្រុមមនុស្សដែលមានហានីភ័យខ្ពស់ក្នុងការចម្លងមេរោគកូវីដ ១៩ ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ